ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រាក់ឈ្នួលកម្មករកាត់ដេរទាបបំផុតឡើងដល់ ២០០ដុល្លារក្នុង១ខែ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ប្រកាសថា ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិតផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឡើងបាន៦ដុល្លារសម្រាប់ឆ្នាំ២០២៣ ស្មើនឹងចំនួន ២០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី២១ ខែកញ្ញានេះ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២១ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាការបោះឆ្នោតសម្រេចលើប្រាក់ឈ្នូលអប្បបរមាបានសម្រេចលើតម្លៃ ១៩៨ដុល្លារអាមេរិកជាប្រាក់ឈ្នួលទាបបំផុតសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបធ្វើដំណើរដែលនឹងចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។

បន្ថែមលើនេះតាមប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមានសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣ ក្រសួងការងារដោយយោងតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារបន្ថែមទៀតលើប្រាក់ឈ្នួលដែលបានសម្រេចដែលធ្វើឱ្យប្រាក់ខែរបស់កម្មករក្នុងឆ្នាំ២០២៣ខាងមុខមានតម្លៃយ៉ាងហោចណាស់ ២០០ដុល្លារក្នុងមួយខែ។

គួរឱ្យដឹងផងដែរថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០២២ គឺ១៩៤ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក