ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននាំចៅស្រីទៅជាមួយសម្ដេចក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គការសហប្រជាជាតិ ប្រទេសគុយបា និងប្រទេសជប៉ុន។
សម្ដេចតេជោបានសរសេរនៅលើ facebook របស់សម្ដេចមុនហោះហើរចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២១ ខែកញ្ញាថា៖ «យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។ ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
ចៅស្រីច្បងរបស់សម្ដេចតេជោ ហ៊ុន សែន បានទៅសិក្សានៅប្រទេសបារាំង និងទើបត្រលប់មកកម្ពុជាវិញនាពេលថ្មីៗនេះ។ ក្នុងពេលដែលសម្ដេចតេជោធ្វើទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីខែមិថុនា ឆ្នាំ២០១៩ ចៅស្រីម្នាក់នេះបានធ្វើដំណើរមកជួបសម្ដេច និងត្រូវបានសម្ដេចអនុញ្ញាតឱ្យដើរតាមសំដែងការគួរសមជាប្រធានាធិបតី និងប្រធានសភាហុងគ្រីផងដែរនោះពេលនោះ។
សម្ដេចតេជោបានបញ្ជាក់នៅពេលនោះថា ការធ្វើបែបនេះគឺដើម្បីឱ្យចៅស្គាល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស៕