លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋដែលរងគ្រោះពីទឹកជំនន់

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងប្រធានក្រុមប្រឹក្សាខេត្តលោក ខេង ស៊ុម បានចុះពិនិត្យមើលស្ថានភាពទឹក និងរៀបចំទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណដែលអាជ្ញាធររៀបចំជូនពលរដ្ឋរងគ្រោះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងស្នាក់នៅបណ្ដោះអាសន្នចំនួន ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងជាបន្តបន្ទាប់។ 

គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ក្នុងក្រុងសិរីសោភ័ណ្ឌ មានសង្កាត់ចំនួន២ ដែលរងកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងរួមមានសង្កាត់ព្រះពន្លា មានចំនួន ២៥គ្រួសារ ត្រូវបានឡើងទៅទីទួលសុវត្ថិភាព (ភូមិព្រៃឬស្សីចំនួន ៧គ្រួសារ ភូមិ៣ ចំនួន ១៨គ្រួសារ)។ ដោយឡែកសង្កាត់អូអំបិល ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ មានចំនួនសរុប ៧៣គ្រួសារ ក្នុងនោះ ភូមិសែសិន ចំនួន ១៩គ្រួសារ (ឡើងមកទួលសុវត្ថិភាព ៥គ្រួសារ) ភូមិគោរដ្ឋានចំនួន ១១គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាពទេ) ភូមិរោងម៉ាស៊ីនចំនួន ២៥គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាពទេ) ភូមិព្រហូតចំនួន ១៨គ្រួសារ (មិនទាន់ឡើងមកទួលសុវត្ថិភាព)

លោកអភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង។ 

លោកក៏បានអំពាវនាដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតមានអនាម័យល្អ ជាពិសេសអាណាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូច ក្រែងកើតមានករណីជាយថាហេតុណាមួយកើតមានឡើង មួយវិញទៀតត្រូវប្រុងប្រយ័ត្នចំពោះសត្វ អសិរពិស ទិច ឬខាំជាដើម។ 

ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃទី២០ ខែកញ្ញា នេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាប និងស្ទឹងដែលបានធ្វើឲ្យស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក