ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាគារព្យាបាលជំងឺកូវីដ-១៩ ថ្មីមួយមានតម្លៃជាង ២លានដុល្លារត្រូវបានដាក់សម្ពោធជាផ្លូវការនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានលើកឡើងថាអាគារដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះគឺជាអំណោយរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្រៅពីនេះការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំងអស់ បានរួមគ្នាក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេសការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

លោកស្រីបន្ថែមថា៖ «ចំណែកឯអាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែលសម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យាបាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេសស្ត្រីនិងកុមារ នឹងជម្រុញ វិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង»។

ក្នុងឱកាសនោះលោកស្រីក៏បានស្នើដល់បុគ្គលិកពេទ្យទាំងអស់ជាពិសេសមន្ទីរពេទ្យបង្អែកនេះផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។ ត្រូវចេះសម្អាតរក្សាអនាម័យទាំងក្នុងអាគារ និងបរិវេណមន្ទីរពេទ្យ។ និងស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ រួមជាមួយបុគ្គលិកមន្ត្រីរាជការនិងប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពសាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង និងជម្រុញនូវវធានការអប់រំដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការរស់នៅស្អាត។

គួរឱ្យដឹងផងដែរថា អាគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះមានកម្ពស់ ១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១ ៧៤២ ៨៣០ដុល្លារ និងអគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ មានតម្លៃ ២៧ម៉ឺនដុល្លារអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក