កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញរាប់បាត្រនិងនាំយកទេយ្យប្រគេនដល់វត្តចំនួន២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

កណ្ដាល៖ អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បានយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន២ គឺវត្តវត្តកោះប្រាក់ និងវត្តព្រះពុទ្ធអណ្ដែតរង្សី ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០០អង្គ។

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ លោកស្រី ហ៊ុន ម៉ាណា បានអញ្ជើញនាំក្រុមការងារ សហការី ចូលថ្វាយបង្គំនឹងរាប់បាត្រប្រគេនព្រះសង្ឃ ជាមួយគ្នានោះលោកស្រីបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។

លោកស្រីថា៖ «ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា»

ទេយ្យវត្ថុដែលលោកស្រី ហ៊ុន ម៉ាណា នាំមកប្រគេនដល់វត្តកោះប្រាក់រួមមាន៖ អង្ករ ២តោន, ត្រីខចំនួន ២កេស មាន២០យួរ, មីចំនួន ១០កេសធំ (៦០កេសតូច), ត្រីងៀតចំនួន ២០គីឡូ, សាច់ក្រកចំនួន ២០គីឡូ, សាច់ជ្រូផាត់ចំនួន ២០គីឡូ, ទឹកដោះគោខាប់ ចំនួន ៤កេស, កាហ្វេ ចំនួន ១០កញ្ចប់ធំ, តែចំនួន ៤គីឡូក្រាម, ស្ករសចំនួន ២បេ, អំបិលចំនួន ២បេ, ប៊ីចេងចំនួន ២បេ, ទឹកត្រីចំនួន ១០យួរ, ទឹកស៉ីអ៉ីវចំនួន ១០យួរ, សាប៊ូដុំ ចំនួន ៦០ដុំតូច, ច្រាស និងថ្នាំដុសធ្មេញ ចំនួន ២០០ឈុត, ទៀនវស្សា ២គូ, ប្រេងកូឡា ចំនួន ១០ដុំ, ប្រេងខ្យល់ ចំនួន ១០ដុំ, ម៉ាសចំនួន ៤០ប្រអប់ មាន២០០០ម៉ាស់, អាល់កុលសម្លាប់មេរោគ ចំនួន ៨កាន, ដបសម្រាប់ដាក់អាល់កុល ចំនួន ២០ដប, ស្លាដក់ចំនួន ១៩២ និងបច្ច័យចំនួន ៤លានរៀល។

ទេយ្យវត្ថុសម្រាប់វត្តព្រះពុទ្ធអណ្ដែតរង្សី រួមមាន៖ អង្ករ ១តោន, ត្រីខ ចំនួន ១កេស មាន១០យួរ, មីចំនួន ៤កេសធំ (៣០កេសតូច), ត្រីងៀតចំនួន ១០គីឡូ, សាច់ក្រកចំនួន ១០គីឡូ, សាច់ជ្រូផាត់ចំនួន ១០គីឡូ, ទឹកដោះគោខាប់ ចំនួន ២កេស, កាហ្វេ ចំនួន ៥កញ្ចប់ធំ, តែ ចំនួន ២គីឡូក្រាម, ស្ករសចំនួន ១បេ, អំបិលចំនួន ១បេ, ប៊ីចេងចំនួន ១បេ, ទឹកត្រីចំនួន ៥យួរ, ទឹកស៉ីអ៉ីវចំនួន ៥យួរ, សាប៊ូដុំ ចំនួន ៣០ដុំតូច, ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត, ទៀនវស្សា ១គូរ, ប្រេងកូឡា ចំនួន ៥ដុំ, ប្រេងខ្យល់ ចំនួន ៥ដុំ, ម៉ាសចំនួន ២០ប្រអប់ មាន១,០០០ម៉ាស, អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន, ដបសម្រាប់ដាក់អាល់កុល ចំនួន ១០ដប, ស្លាដក់ចំនួន ៨ និងបច្ច័យចំនួន ២លានរៀល។

ក្រៅពីនេះលោកស្រីក៏បានចែកជូននូវឃីតជាកញ្ចប់ ដែលមានជាសម្ភារប្រើប្រាស់ សម្លៀកបំពាក់មនុស្សចាស់ចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួម នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៩ ក្នុងវត្តទាំងពីរផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក