ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចដកហូតម៉ូតូជាង ៣០០គ្រឿងពីកន្លែងបញ្ជាំដែលគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចុះដកហូតម៉ូតូ ៣២២គ្រឿងពីទីតាំងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារទៅផ្ទៀងផ្ទាត់នៅកន្លែងរក្សាទុកនៅឃ្លាំងក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។

ក្នុងរយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងលោក ឃ្លាំង ហួត បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

សម្តេចតេជោព្រមានថា សម្ដេចនឹងដកមន្ត្រីដែលខ្វះសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងភូមិសាស្ត្ររបស់ខ្លួនចេញពីតំណែង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក