ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តឧត្តរមានជ័យអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យអំពាវនាវដល់់ប្រជាជនក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយថាស្ថានភាពអាងទឹកទំនប់តាម៉ុកមានការកើនឡើងខ្លាំង ខណៈក្រសួងថា កម្ពុជានឹងទទួលរងភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើនក្នុងរយៈពេល១សប្ដាហ៍ខាងមុខនេះ ។

ការចុះផ្សាយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា តាមរយៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានកើនឡើងដល់កម្រិតកម្ពស់ប្រកាសអាសន្ន ដោយអាជ្ញាធរបានធ្វើការផ្អាកមិនឱ្យមានយាន្តជំនិះធ្វើចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកនោះឡើយ។

គួរឱ្យដឹងថា កាលពីវេលាម៉ោង ៨យប់ថ្ងៃម្សិលមិញ កម្ពស់ទឹកក្នុងអាងទឹកតាម៉ុកកើនដល់ ៣៩៤ម៉ែត្រ ដែលកម្រិតកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន ៣៨០ម៉ែត្រប៉ុណ្ណោះ និងកម្រិតប្រកាសអាសន្នគឺ ៤៥០ ម៉ែត្រ។

យ៉ាងណាមិញ ការកើនឡើងនូវកម្ពស់ទឹកនេះគឺកើតឡើងដោយសារ ការបន្តមានភ្លៀងធ្លាក់ ដោយកាលពីយប់មិញនេះអាជ្ញាធរក៏បានផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃម្សិលមិញស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក មានកម្ពស់ ៣៨២ម៉ែត្រ ដែលជាកម្រិតមួយឱ្យមានការប្រុងប្រយ័ត្ន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន រយៈពេល១សប្ដាហ៍ខាងមុខនេះ។

ក្នុងនោះ ក្រសួងថានឹងធ្វើឱ្យបណ្ដាខេត្តមួយចំនួន ដែលមានភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបនៃភាគឥសាន អាចមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយផ្គររន្ទះ ដោយឡែកតំបន់ទំនាបកណ្ដាល និងតំបន់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម បង្គួរ ទៅច្រើន។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង

(Flash flood) ដែលនឹងបន្តធ្លាក់ថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក