ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្រឈមនឹងទឹកជំនន់រហូតដល់ថ្ងៃទី២៧ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃឱ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត។

ក្នុងសេចក្ដីជូនដំណឹងចេញផ្សាយព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងធនធានទឹកឱ្យដឹងថាស្ថានភាពបែបនេះនឹងអូសបន្លាយក្នុងពេល ១សប្ដាហ៍ទៅមុខរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងឱ្យដឹងបញ្ហានេះបណ្ដាលមកពី៖ «សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោមអូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូលសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ»

ស្ថានភាពនៃបង្កឱ្យមានកម្រិតទឹកភ្លៀងក្នុងម្រិពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅទូទាំងប្រទេស ខណៈសីតុណ្ហភាពនឹងមានចន្លោះពី ២២ ដល់ ៣៤អង្សាសេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក