ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើការនឹករលឹកដល់ពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យដោយសារការធ្វើដំណើររបស់សម្ដេចទៅអាមេរិកលើកនេះនឹងមិនមានជំនួបជាមួយពលរដ្ឋខ្មែរដែលរស់នៅប្រទេសទាំងពីរនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេករបស់របស់សម្ដេចថា ការមិនមានជំនួបនេះគឺដោយសារការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតសម្ដេចតេជោក៍ទើបជួបជាមួយពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដាកាលពីខែឧសភា ២០២២ កន្លងទៅនៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។
សម្ដេចថា៖ «សង្ឃឹមថាបងប្អូននឹងមានការយោគយល់»។
គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២១ ខែកញ្ញា ស្អែកនេះដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ បន្ទាប់ពីនោះសម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ ផងដែរ៕