ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសឲ្យធ្វើជាតំណាងចូលរួមព្រះរាជពិធីបុណ្យនៃព្រះមហាក្សត្រីចក្រភពអង់គ្លេស អេលីហ្សាប៊ែតទី២។
លោក ជុំ សុន្ទរី បានឱ្យ EAC News ដឹងតាមផ្សារអេឡិចត្រូនិចតេលេក្រាមថា៖ «រាជរដ្ឋាភិបាលបានចាត់ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ជាតំណាងកម្ពុជាចូលរួមព្រះរាជពិធីបុណ្យសពនៃព្រះមហាក្សត្រីយ៍ Elizabeth II នៃចក្រភពអង់គ្លេស»។
ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទីវង្គតក្នុងជន្មាយុ ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។
យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា ប្រមុខរដ្ឋ រាជវង្ស និងឥស្សរជនបរទេសប្រមាណ ៥០ឥនាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គ៕