ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉េណាល់ទី២គ្រាប់ស្មើបារាំងយប់មិញ នាំឱ្យ Ronaldo តាមស្មើកំណត់ត្រាពិសេសបំផុតមួយ

ហុងគ្រី៖ Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិបារាំងកាលពីយប់មិញ ដែលការរកបានគ្រាប់បាល់បន្ថែមនេះ នាំឱ្យវីរបុរសបាល់ទាត់របស់ព័រទុយហ្គាល់រូបនេះ តាមស្មើកំណត់ត្រារបស់វីរបុរសបាល់ទាត់របស់អ៉ីរ៉ង់ Ali Daei​ ពោលគឺមានគ្រាប់ស៊ុតបញ្ចូលទី ១០៩គ្រាប់ដូចគ្នាសម្រាប់ក្រុមជម្រើសជាតិ។

កីឡាករ Ronaldo បច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ យប់មិញនេះជាការបង្ហាញខ្លួនក្នុងប្រកួតទី ១៧៨របស់គេ ខណៈកំពុងកាន់កំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ទ្វីបអឺរ៉ុប ពោលគឺរកបានគ្រាប់បាល់សរុប ១៤គ្រាប់ក្នុងព្រឹត្តិការណ៍ EURO ដោយលើសពីកំណត់ត្រារបស់កីឡាករបារាំង Michel Platini ដែលរកបាន ៩គ្រាប់ និងជួយឱ្យបារាំងឈ្នះជើងឯកអឺរ៉ុបកាលពីឆ្នាំ១៩៨៤ តែម្តង។ 

Ronaldo គឺជាកីឡាករដំបូងគេបំផុងក្នុងប្រវត្តិសាស្រ្តដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុប EURO 2020 ចំនួន ៥លើកជាប់គ្នា ពោលគឺរាប់ពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២០ ហើយការបង្ហាញខ្លួនក្នុងការប្រកួត EURO 2020 នេះ Ronaldo កំពុងឈរលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់បណ្តោះអាសន្ន ពោលគឺរកបាន ៥គ្រាប់ពីការប្រកួតចំនួន ៣ ក្នុងពូល F។

គួរបញ្ជាក់ថា Cristiano Ronaldo បានចាប់ផ្តើមកំណត់ត្រារកគ្រាប់បាល់ឱ្យព័រទុយហ្គាល់ដំបូងនៅឆ្នាំ២០០៤ គ្រាដែលគេស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជំនួបបើកឆាកព្រឹត្តិការណ៍ EURO ២០០៤ នៅព័រទុយហ្គាល់ ដែលក្រោយមកព័រទុយហ្គាល់ចាញ់ក្រិកដដែលនៅក្នុងលទ្ធផល ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក