ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលថានឹងបង្កើនការត្រួតពិនិត្យចំពោះជនបរទេសដែលមកធ្វើការនៅកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថា ចំពោះជនបរទេសដែលមានបំណងមកធ្វើការនៅកម្ពុជាគឺនឹងតម្រូវឱ្យមានការត្រួតពិនិត្យលើលិខិតឆ្លងដែនក៏ដូចជាប័ណ្ណការងារជាមុនសិន ចៀសវាងមានការឆបោក។

ក្រោយដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានឱ្យអ្នកសារព័ត៌មានដឹងថា រាជរដ្ឋាភិបាលនឹងបង្កើនការគ្រប់គ្រងឱ្យបានត្រឹមត្រូវចំពោះជនបរទេស ដែលបានធ្វើដំណើរមកកាន់កម្ពុជា ដោយនឹងផ្ដោតលើការពិនិត្យមើលលើលិខិតឆ្លងដែន និងប័ណ្ណការងាររបស់ហត្ថពលករទាំងនោះដើម្បីចៀសវាងការធ្លាក់ក្នុងឧបាយកលឆបោកផ្សេងៗ។

សម្ដេចថា៖ «ហើយមួយទៀត យើងគ្រប់គ្រងជនបរទេស បង្កើនការគ្រប់គ្រងជនបរទេសដែលចូលមកស្រុកខ្មែរ គេហៅថាហត្ថពលករបរទេសចូលមកខ្មែរហ្នឹង! ឱ្យបានត្រឹមត្រូវ»។ […] ចូលមកមានវីសា មានអីឱ្យត្រឹមត្រូវ ហើយមានប័ណ្ណការងារមានអីត្រឹមត្រូវដើម្បីធ្វើការនៅក្នុងក្រុមហ៊ុនឬសហគ្រាសនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ចៀសវាងការដែលធ្លាក់ក្នុងឧបាយកលផ្សេងៗ។ អ្នកដែលចូលមកមិនត្រឹមត្រឹម ចូលមកអីទៅវាទៅជាឆបោក ការធ្វើទារុណកម្មកើតជាអំពើហិង្សាអីហូរហែរអ៊ីចឹង!»។

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចាត់វិធានការផ្សេងៗចំពោះករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដើម្បីកុំឱ្យវាវិវត្តទៅជាបទល្មើសផ្សេងទៀត ក៏ដូចជាប៉ះពាល់ដល់ការពង្រឹងនូវយុត្តិធម៌ក្នុងសង្គម។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បន្ថែមថា ចំពោះនីតិវិធីក្រសួងនឹងអនុវត្តទៅតាមច្បាប់ ដោយត្រូវធ្វើការគ្រប់គ្រងឱ្យបាននូវទីកន្លែងដែលបានប្រពឹត្តល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាការចុះត្រួតពិនិត្យទៅតាមគោលដៅសង្ស័យផងដែរ។

សម្ដេចថា៖ «នីតិវិធីរបស់យើងគឺតែប៉ុណ្ណឹងទេ គឺថាជាគោលការណ៍ធ្វើយ៉ាងមិចសង្រ្គោះជនរងគ្រោះហើយបន្ទាប់មកទៀតគឺផ្ដន្ទាទោសអ្នកដែលពាក់ព័ន្ធ ហើយបិទអាជីវកម្មខុសច្បាប់ទាំងនោះ»

បើតាមសម្ដេចក្រឡាហោម ស ខេង ទាក់ទិននឹងករណីនេះគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត នឹងត្រូវទទួលបន្ទុក ក្នុងការចុះបង្រ្កាបទៅតាមដែនមូលដ្ឋានសមត្ថកិច្ចរបស់ខ្លួន។

កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងពីការចុះពិនិត្យអគារមួយកន្លែងដែលមានឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹង) ដែលឃាត់ខ្លួនជនបរទេសល្មើសច្បាប់បានជិត ៥០០នាក់ ក្នុងនោះក៏មានជនបរទេសប្រព្រឹត្តិបទល្មើសល្បែងស៊ីសងខុសច្បាប់ បង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ ជួញដូរមនុស្សផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក