សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អាជ្ញាធររាជធានីភ្នំពេញបង្រ្កាបបានទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៣៦ករណី

ភ្នំពេញ៖ គិតត្រឹមរយៈពេល២ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញបង្ក្រាបបានទីតាំងល្បែងស៊ីសងខុសច្បាប់សរុបចំនួន ៣៦ករណី ដោយក្នុងនោះមនុស្សចំនួន ៧០នាក់ត្រូវបានឃាត់ខ្លួន។

ការចុះផ្សាយរបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២

ក្រុមការងារចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៣៦ករណី។ ក្នុងនោះ ឃាត់ខ្លួនបានមនុស្សសរុបចំនួន ៧០នាក់ មានស្រ្តី៣៥នាក់ (ជនជាតិចិន ១០នាក់ កូរ៉េ១នាក់ និងអារ៉ាប់ ១នាក់)។

គួរឱ្យដឹងថា ការចុះបង្ក្រាបនេះបានប្រព្រឹត្តទៅក្រោមការអនុវត្តតាមបទបញ្ជារបស់ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និ អង្គស្នងរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក្រោយពីបានដាក់ចេញនូវផែនការផ្សេងៗ ក៏ដូចជាការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

គួរបញ្ជាក់ថា តាមរយៈសារសម្លេងពិសេសរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

ក្នុងនោះ សម្ដេចឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិមួយ សម្រាប់ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់។

មួយវិញទៀត សម្ដេចថា ការបង្កើតក្រុមការងារថ្នាក់ជាតិនេះថ្នាក់អភិបាលស្រុក និងអភិបាលខេត្តក៏ត្រូវមានការងារក្នុងការចុះបង្ក្រាបដោយផ្ទាល់របស់ខ្លួនផងដែរ ខណៈក្រុមការងារថ្នាក់ជាតិក៏មានភារកិច្ចមួយទៀតនឹងស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធណាដែលរួមចំណែកឃុបឃិតក្នុងការបង្កើតឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុក-ខេត្តទាំងនោះ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក