ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការងារសោកស្ដាយដែលពលករខ្មែរមួយចំនួនចាញ់ការឃោសនារបស់លោក ខឹម វាសនា

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការងារលោក អ៉ិត សំហេង បានបង្ហាញការសោកស្ដាយដែលពលករខ្មែរមួយចំនួនដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ជឿការឃោសនាអបិយជំនឿរបស់លោក ខឹម វាសនា រត់ចោលការងារដែលជាប្រភពចំណូលទៅកម្ពុជាវិញធ្វើឱ្យប៉ះពាល់ដល់ការងារ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។

ថ្លែងក្នុងពិធីរៀបចំដាក់បិណ្ឌ និងភ្ជុំបិណ្ឌនៅសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា មនុស្សម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ក៏ប៉ុន្ដែគួរតែពិចារណាពីការខាតបង់របស់ខ្លួនខ្លួន អ្នកជុំវិញខ្លួននិងសង្គមជាតិ។

លោកថា៖ «ពិតជាមានការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានក្មួយៗពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ»។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវពលករទាំងអស់ជឿជាក់លើការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខតរៀងទៅ។

លោកក៏បានរំលឹកទៅដល់បងប្អូនពលករដែលបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េថា ការងារដែលពលករទទួលបាននៅពេលនេះមិនអាចកាត់ផ្ដាច់ពីកិច្ចខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការព្យាយាបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េនៅឆ្នាំ១៩៩៧នោះទេ។

លោករដ្ឋមន្ត្រីថា៖ «ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាងប្រទេសទាំងពីរ។ ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់»។

កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រោយបានបានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់មួយ ដែលបានជំរុញដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការរវាងសមភាគីទាំងពីរអាចត្រូវបានគេមើលឃើញនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក