BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៥៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៧២ករណី ខណៈអ្នកជំងឺ ៦៩៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៥.៣៦៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៤៩៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤០.០១០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៩២៥ករណី៕