ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ការអប់រំគួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សកម្មភាពរបស់យុវជនក្នុងពេលសិក្សាការជាកត្តាសំខាន់បំផុតក្នុងគោលដៅរបស់ពួកគេក្នុងពេលអនាគត។ ក្នុងន័យនេះលោកថា ការអប់រំគួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។

លោក ហ៊ុន ម៉ាណែត បានសរសេរបង្ហោះលើហ្វេសប៊ុកផេករបស់លោកដោយភ្ជាប់នូវគំនិតមួយទាក់ទងនឹងបញ្ហាដែលបានកើតឡើងកាលពីសប្ដាហ៍មុនរវាងនាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ និងសិស្សសាលាថា តាមដែលលោកបានស្តាប់ផ្ទាល់និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបិតា (ក៏ដូចជាលោកគ្រូ អ្នកគ្រូ) ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏គឺ ការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន (ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ។

លោកថា៖ «ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ»។

កាលពីចុងសប្ដាហ៍មុន បន្ទាប់ពីមានការបែកធ្លាយនៅវីដេអូដែលអះអាងថានាយកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ បានប្រើអំពើហិង្សាលើសិស្ស កាលពីថ្ងៃ១៥ ខែកញ្ញា បានបង្កឲ្យមានការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គមដោយមានទាំងមនុស្សមួយចំនួនបានគាំទ្រទៅលើសិស្ស ខណៈមួយចំនួនទៀតបានគាំទ្រទៅលើនាយកសាលា។ មនុស្សមួយចំនួនលើកឡើងថានាយកសាលាគឺគ្រាន់តែប្រៀនប្រដៅ ខណៈមនុស្សមួយចំនួនថា ការប្រៀនប្រដៅបែបនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់សិស្ស។

ទោះជាយ៉ាងណាបញ្ហានេះត្រូវបានបញ្ចប់ហើយក្រោយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនក្រោយពីភាគីទាំងសងខាងនៃជម្លោះស្រុះស្រួលគ្នាបញ្ចប់រឿង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក