ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដូរទូរស័ព្ទថ្មីនៅថ្ងៃនេះ និងបានបង្ហោះរូបចៅស្រីទី២២ ដែលបានដឹកដៃចៅស្រីច្បងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅល្ងាចថ្ងៃទី១៧ ខែកញ្ញានេះថា៖ «ដឹកដៃបងស្រីទៅណាចៅ? មកដល់ពេលនេះប្រហែលចៅទី២២ ស្គាល់បងស្រីខ្លួនហើយមើលទៅទើបដឹកដៃបងស្រីបែបនេះ?
បង្ហោះសាកល្បងដោយ iPhone 14 ដែល
ចាប់ប្រើថ្ងៃនេះ»។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា សម្ដេចនឹងមិនងាយផ្លាស់ប្ដូរទូរស័ព្ទដៃនោះទេ ដោយបារម្ភពីផ្លាស់ប្ដូរទិន្និន័យឯកសារ និងការលួចទិន្នន័យពីទូរស័ព្ទចាស់របស់សម្ដេចដោយក្រុមខិលខូចណាមួយ។ សម្ដេចថានៅពេលសម្ដេចផ្លាស់ទូរស័ព្ទថ្មី នោះទូរស័ព្ទចាស់នឹងត្រូវទុកដាក់កន្លែងណាដែលមានសុវត្ថិភាព ឬក៏កម្ទេចចោល៕