ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: នាយករដ្ឋមន្ត្រីព្រមានដកមន្ត្រីណាដែលគ្មានសមត្ថភាពបង្រ្កាបល្បែងស៉ីសងខុសច្បាប់ចេញពីតំណែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

ក្នុងសារសំឡេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិមួយចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលការងារនេះសម្ដេចលើកឡើងថា មិនគួរជាការងាររបស់ថ្នាក់ជាតិនោះទេ ពីព្រោះរដ្ឋាភិបាលបានទម្លាក់ការងារទៅឲ្យថ្នាក់ក្រោមជាតិក្នុងការចាត់ចែងរួចរាល់ហើយ។

ដូច្នេះហើយសម្ដេចតេជោ លើកឡើងថា ជាមួយនឹងការបង្កើតក្រុមការងារថ្នាក់ជាតិនេះថ្នាក់អភិបាលស្រុក និងអភិបាលខេត្តក៏ត្រូវមានការងារក្នុងការចុះបង្ក្រាបដោយផ្ទាល់របស់ខ្លួនផងដែរ ខណៈក្រុមការងារថ្នាក់ជាតិក៏មានភារកិច្ចមួយទៀតនឹងស៊ើបអង្កេតលើមន្ត្រីពាក់ព័ន្ធណាដែលរួមចំណែកឃុបឃិតក្នុងការបង្កើតមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុក-ខេត្តទាំងនោះ។

សម្ដេចតេជោព្រមានថា សម្ដេចនឹងដកមន្ត្រីដែលខ្វះសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងភូមិសាស្ត្ររបស់ខ្លួនចេញពីតំណែង។

សម្ដេចតេជោថា៖ «ខ្ញុំគិតថាកម្លាំងមូលដ្ឋានគ្រប់គ្រាន់ដើម្បីនឹងធ្វើកិច្ចការនេះមុនពេលដែលក្រុមការងារថ្នាក់ជាតិយកទៅដល់។ បញ្ហាស្ថិតនៅត្រង់ថាអស់លោកធ្វើឬក៏មិនធ្វើហើយសូមបញ្ជាក់សារជាថ្មីថាខ្ញុំមិនញញើតដៃជាមួយនឹងការដកចោលចេញពីមុខតំណែងជាមួយអភិបាលខេត្តឬអភិបាលរងឬអភិបាលស្រុកឬក៏ឋានៈនាយទាហាននគរបាលអាវុធហត្ថចាប់ពីសាក់ប្រាំឡើងទៅ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្ដង»។

សម្ដេចយល់ថា ទីតាំងល្បែងស៊ីសងទៅតាមមូលដ្ឋានគឺមន្ត្រីទាំងអស់នោះប្រាកដជាដឹង ប៉ុន្តែសំខាន់គឺត្រង់ថាតើពួកគេមានឆន្ទៈក្នុងការបង្ក្រាបឬក៏អត់? ខណៈសម្ដេចបានចោទជាសំណួរថា តើកន្លែងទាំងនោះអាចជាទីកន្លែងសម្រាប់មន្ត្រីទាំងនោះរកប្រាក់ឬក៏យ៉ាងណា?

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ទើបតែចុះហត្ថលេខាបង្កើតក្រុមការងារថ្នាក់ជាតិចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលក្រុមការងារនេះដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល។

ក្រុមការងារនេះមានតួនាទី រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

បន្ថែមលើនេះក៏អាចចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមានផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក