ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីទំនាស់រវាងសិស្ស និងនាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ត្រូវបានបញ្ចប់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានឲ្យដឹងថា ករណីចម្រូងចម្រាស់រវាងសិស្ស និងនាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ដែលបានធ្វើឲ្យមានការជជែកវែកញែកច្រើននៅលើបណ្ដាញសង្គមនៅប៉ុន្មានថ្ងៃនេះត្រូវបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។

លោក រស់ សុវាចា បានប្រាប់មកកាន់ EAC News ថាភាគីទាំងសងខាងបានទទួលស្គាល់នូវកំហុសរៀងខ្លួននិងបានស្នើទៅដល់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាបណ្ដាញសង្គម ឈប់ធ្វើការចោទប្រកាន់មកលើភាគីសិស្ស ក៏ដូចជានាយកសាលាតទៅទៀត ដើម្បីកុំឲ្យមានការប៉ះពាល់ទៅដល់អារម្មណ៍របស់សិស្សដែលកំពុងសិក្សា។

លោកបានបន្ថែមថា ខាងក្រុមអាណាព្យាបាលសិស្សក៏បានស្នើសុំកុំឲ្យមានការកុំគួនពីសំណាក់សាលា ឬក៏មានការដាក់បន្ទុកទៅលើសិស្ស ខណៈនាយកសាលាបានទទួលយកនូវសំណូមពរនិងសន្យាកែលម្អនៅនូវភាពឆ្គាំឆ្គងរបស់លោកផងដែរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីមានការបែកធ្លាយនៅវីដេអូដែលអះអាងថានាយកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ បានប្រើអំពើហិង្សាលើសិស្ស កាលពីថ្ងៃ១៥ ខែកញ្ញាម្សិលមិញ បានបង្កឲ្យមានការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គមដោយមានទាំងមនុស្សមួយចំនួនបានគាំទ្រទៅលើសិស្ស ខណៈមួយចំនួនទៀតបានគាំទ្រទៅលើនាយកសាលា។ ហើយការជជែកវែកញែកនេះបានធ្វើឲ្យប៉ះពាល់ទៅដល់ភាគីទាំងសងខាងនៅក្នុងរឿងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក