ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហុងកុង ផ្អាកទទួលអ្នកដំណើរមកពីប្រទេសមួយក្នុងតំបន់អាស៊ានដែលមានហានិភ័យកូវីដ-១៩

ហុងកុង៖ រដ្ឋាភិបាលហុងកុង បាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែមិថុនាម្សិលមិញនេះថា ចាប់ពីថ្ងៃសុក្រនេះតទៅ ហុងកុងនឹងធ្វើការហាមឃាត់អ្នកដំណើរទាំងអស់ ដែលហោះហើរមកពីប្រទេសឥណ្ឌូណេស៊ី ដោយបានចាត់ទុកថាអ្នកដំណើរមកពីឥណ្ឌណេស៊ី ស្ថិតក្នុងក្រុមហានិភ័យ និងប្រឈមខ្ពស់លើការរាលដាលជំងឺកូវីដ-១៩។

អាជ្ញាធរបាននិយាយថា ជើងហោះហើរមកពីឥណ្ឌូណេស៊ីដែលត្រៀមផ្អាកនេះ បន្ទាប់ពីមានការរាយការណ៍ជាបន្តបន្ទាប់អំពីការកើនឡើងខ្ពស់នូវចំនួនករណីនាំចូលកូវីដ-១៩ ដោយអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។

កន្លងមក ហុងកុងក៏បានធ្វើការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា, នេប៉ាល់, ប៉ាគីស្ថាន និងហ្វីលីពីនផងដែរ ដោយប្រើច្បាប់ផ្អាកការហោះហើរប្រសិនបើមានការធ្វើតេស្តឃើញមនុស្សចាប់ពី ៥នាក់ឡើងទៅមានវិជ្ជមានកូវីដ-១៩ ពេលចូលដល់ទឹកដីហុងកុង ខណៈច្បាប់នេះក៏ត្រូវបានអនុវត្តដូចគ្នាប្រសិនបើមានការបង្ហាញរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងកូវីដ-១៩ អំឡុងពេលចត្តាឡីស័ក ទៅលើអ្នកដំណើរ ១០នាក់ ឬច្រើនជាងនេះក្នុងជើងហោះហើរនីមួយៗ។ 

គួរបញ្ជាក់ថា តំបន់រដ្ឋបាលពិសេសស្វ័យតរបស់ចិនខាងលើនេះ បានកត់ត្រាករណីឆ្លងសរុបនៃវីរុសកូវីដ-១៩ចំនួន ១១,៨០០ករណី និងមានអ្នកស្លាប់ចំនួន ២១០នាក់ ខណៈចំនួនច្រើនលើសលុបនៃទិន្នន័យនេះ ត្រូវបានរាយការណ៍កាលពីខែមុន។ 

ដោយឡែក ក្រសួងការបរទេសរបស់ឥណ្ឌូណេស៊ី បានហៅចំណាត់ការរបស់ហុងកុងនេះថាជាការអនុវត្ត "បណ្តោះអាសន្ន" ប៉ុណ្ណោះ ហើយពលករដែលជាអ្នកធ្វើការនៅហុងកុង គួរតែទាក់ទងទៅកាន់និយោជក និងក្រុមហ៊ុនភ្នាក់ងារស្វែងរកការងារផ្ទាល់របស់គេ។ គួរបញ្ជាក់ថា កន្លងមកហុងកុងបានជ្រើសរើស និងប្រើប្រាស់កម្លាំងពលកររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមានប្រភពមកពីហ្វីលីពីន និងឥណ្ឌូណេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក