ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិស័យអាកាសចរណ៍នៅកម្ពុជាអាចនឹងឈានទៅរកគន្លងកំណើនដូចមុនការរាតត្បាតកូវីដ-១៩ ឡើងវិញ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យដឹងថាកម្ពុជាអាចនឹងឈានទៅរកគន្លងកំណើនដូចមុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយថាចំនួនអ្នកដំណើរនិងការចរាចរណ៍តាមផ្លូវអាកាសនៅកម្ពុជាមានការកើនឡើងជាលំដាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីលទ្ធផលការងារ៥ឆ្នាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អ្នកនាំពាក្យ លោក ស៊ីន ចាន់សេរីវត្ថា បានឱ្យដឹង

កម្ពុជាកំពុងវិលត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយពិនិត្យមើលឃើញថាអត្រានៃការតភ្ជាប់ក្រុមហ៊ុនអាកាសចរក៏ដូចជាចំនួនអ្នកដំណើរមានការកើនឡើងវិញគិតត្រឹមខែសីហាឆ្នាំ២០២២នេះ។

លោកថា៖ «គិតត្រឹមខែសីហា ឆ្នាំ២០២២ មានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញចំនួន ២៥ក្រុមហ៊ុនក្នុងនោះអ្នកដំណើរមានការកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ។ ការកើនឡើងជាលំដាប់នៃចំនួនចរាចរណ៍អ្នកដំណើរនិងចំនួនចរាចរណ៍យន្តហោះនេះបានបង្ហាញថាកម្ពុជាកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩ ជាបណ្ដើរៗ»។

ក្នុងនោះ លោក ស៊ីន ចាន់ស៊ីវត្ថា បានឱ្យដឹងដែរថា គិតត្រឹមចុងខែសីហា ឆ្នាំ២០២២ (រយៈពេល៨ខែនៃឆ្នាំ២០២២) ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានសរុបប្រមាណ ១ ១៣៣ ៩០៥នាក់ ដែលកើនឡើង ២៤ភាគរយធៀបនឹងខែកក្កដាឆ្នាំ២០២២ ក៏ដូចជាកើនឡើងជិត ៦០០ភាគរយ បើធៀបនឹងរយៈពេល ៨ខែដូចគ្នាឆ្នាំ២០២១។ ប៉ុន្តែប្រសិនបើធៀបនឹងរយៈពេល ៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ (ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩) គឺនៅមានការធ្លាក់ចុះ៧៦ភាគរយ។

យ៉ាងណាមិញ ចំពោះការចរាចរណ៍យន្តហោះ (ការចុះចតនិងការហោះហើរ) គិតត្រឹមចុងខែសីហាឆ្នាំ២០២២ គឺមានចំនួន ១៥ ៥២១ជើង ដែលកើនឡើង ៦៦ភាគរយធៀបនឹងខែកក្កដាឆ្នាំ២០២២ និងកើនឡើងជាង ១២៣ភាគរយ បើធៀបនឹងរយៈពេល៨ខែដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ បើធៀបនឹងរយៈពេល ៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ (ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩) គឺនៅមានការធ្លាក់ចុះ៧៨ភាគរយ។

ជាមួយគ្នានេះ គិតត្រឹមចុងខែសីហាឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសគឺមានចំនួន ៣៨ ៧៨៣តោន ដោយមានការថយចុះជាង ៤ភាគរយ បើធៀបនឹងខែកក្កដាឆ្នាំ២០២២ និងថយចុះជាង ១០ភាគរយ បើធៀបនឹងរយៈពេល ៨ខែដូចគ្នាឆ្នាំ២០២១ ក៏ដូចជា នៅមានការធ្លាក់ចុះ២០ភាគរយ បើធៀបនឹងរយៈពេល ៨ខែដូចគ្នាក្នុងឆ្នាំ២០១៩ (ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩)។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះក្រុមហ៊ុន BOEING ដោយមានការសហការ ជាមួយនឹងអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) សហគមន៍ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ (IATA) ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) និងជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត បានធ្វើការសិក្សាស្រាវជ្រាវ និងទស្សទាយថានៅចុងឆ្នាំ២០២៣ ឫដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនអ្នកដំណើរតាមជើងយន្តហោះស្មើរនឹងឆ្នាំ២០១៩។

ក្រុមហ៊ុន BOEING រំពឹងទុកថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើងនៅចុងឆ្នាំ២០២៣ ឫដើមឆ្នាំ២០២៤ បើគ្មានបញ្ហាអ្វីកើតឡើងបន្តទៀត៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក