ក្រុងព្រះសីហនុ៖ បុរសកម្មករសំណង់ជាជនជាតិខ្មែរម្នាក់ធ្លាក់ពីលើអាគារការដ្ឋានសំណង់ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីតាំងអាគារការដ្ឋានខាងលើ ស្ថិតក្នុងភូមិ០៦ សង្កាត់៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបានប្រាប់ជាបឋមថា ករណីនេះទំនងជាគ្រោះថ្នាក់ការងារ ក្នុងការដ្ឋានកំពុងសាងសង និងនូវមិនទាន់ដឹងលំអិតពីមូលហេតុនៃការស្លាប់នេះពិតប្រាកដនៅឡើយទេ ។
បច្ចុប្បន្នសមត្ថកិច្ចបានវេចខ្ចប់សាកសព និងកំពុងធ្វើកោសល្យវិច្ច័យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕