នាយករដ្ឋមន្ត្រីថា AFTA កំពុងផ្ដល់ផលប្រយោជន៍ក្នុងតំបន់ក្នុងពេលដែលពិភពលោកប្រជុំទៅនៅជំងឺកូវីដ-១៩
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា បើទោះបីជាមានការគំរាមកំហែងនៃជំងឺកូវីដ-១៩ក្ដី ក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ានគឺកំពុងតែបង្ហាញនូវសក្ដានុពល និងប្រយោជន៍ទៅដល់ប្រទេសនៅក្នុងតំបន់។
ថ្លែងនៅក្នុងជំនួបជាមួយនឹងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Daren Tong នៅវិមានសន្តិភាពព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា និងបានជម្រាបជូនពីការកត់សម្គាល់របស់សម្ដេចដែលរួមមានពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់មានការកើនឡើងក្នុងអំឡុងពេលកូវីដ-១៩ ដែលបានបង្ហាញថា AFTA បានដំណើរការយ៉ាងសកម្មនៅក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។
ការលើកឡើងបែបនេះក៏ដោយសារតែសម្ដេចមើលឃើញថា ពាណិជ្ជកម្មរវាងកម្ពុជា-ថៃនិង កម្ពុជា-វៀតណាម កំពុងតែមានការរីកចម្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាននេះ។
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) គឺជាកិច្ចព្រមព្រៀងប្លុកពាណិជ្ជកម្មដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគាំទ្រដល់ពាណិជ្ជកម្មក្នុងស្រុក និងផលិតកម្មក្នុងប្រទេសអាស៊ានទាំងអស់ និងសម្របសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ និងអន្តរជាតិ។ កិច្ចព្រមព្រៀងនេះចូលជាធរមានទូទាំងតំបន់អាស៊ានកាលពីឆ្នាំ២០១៥៕
PHOTO: KOK KY