ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរំលឹកពីស្នាដៃលោក ស៊ីន ហ្ស៊ូអាបេ ក្នុងជំនួបជាមួយនឹងអតីតប្រធានអង្គការ JICA

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីស្នាដៃរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្ស៊ូអាបេ ថាលោក អាបេ គឺជាអ្នកមានគុណមួយចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន។

ថ្លែងនៅក្នុងជំនួបមួយជាមួយនឹងអតីតប្រធានអង្គការ JICA លោក Kitaoka Shinichi នៅវិមានសន្តិភាពព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងដែលលោកអាបេ កាន់អំណាចលោកបានជួយបង្កើតនូវទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុន និងបានផ្ដល់ជំនួយជាបន្តបន្ទាប់ជូនទៅដល់រដ្ឋាភិបាលកម្ពុជាដែលយើងអាចឃើញមានតាមរយៈស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខមួយ និងផ្លូវជាតិលេខជាដើម។

ក្រៅពីនេះ លោកអាបេក៏បានជួយដល់កម្ពុជានៅក្នុងវិស័យអប់រំដោយបានជួយកសាងសាលារៀនឱ្យកម្ពុជាតាមរយៈសមាគមសភាជប៉ុនផងដែរ។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផាល្លែត បានឲ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចតេជោបានបន្ថែមថាឯកឧត្តម អាបេ តែងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ គាត់តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ទោះមានការមមាញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលចេញប្រជុំ ឯកឧត្តម អាបេ តែងតែលើកឡើងអំពីសុំការគាំទ្រលើការចាប់ជំរិតជនជាតិជប៉ុនដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង»។

អតីតប្រធានអង្គការ JICA លោក Kitaoka Shinichi បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខពីសំណាក់តេជោ ចំពោះមរណភាពលោក ស៊ីន ហ្ស៊ូអាបេ និងថាកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ប្រទេសជប៉ុន។

សម្ដេចតេជោ បានបង្ហាញការសោកស្ដាយចំពោះមរណភាពរបស់លោក ស៊ីន ហ្ស៊ូអាបេ ថាជាការបាត់បង់មិត្តភក្ដិដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក។

លោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា សម្រាប់យុទ្ធនាកការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នៅភាគខាងលិចទីក្រុង Nara។ មរណភាពរបស់លោកបានធ្វើឱ្យមេដឹកនាំពិភពលោកជាច្រើនមានការរន្ធត់ចិត្ត និងសំដែងនៅក្ដីស្ដាយស្រណោះស្ទើរគ្រប់គ្នា។

តាមគម្រោងសម្ដេចតេជោនឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ីនហ្ស៊ូ អាបេ ដោយផ្ទាល់នៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក