ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមបញ្ញាវ័ន្តខ្មែរនៅក្រៅប្រទេស គាំទ្រកម្រិតចំណេះដឹង និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត

អាមេរិក៖ ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ទាក់ទងទៅនឹងកម្រិតចំណេះដឹង វប្បធម៌ និងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត ដែលថាគឺសាកសមជាបេក្ខជននាយករដ្ឋមន្ត្រី។ ការចេញមកបំភ្លឺនិងបញ្ជាក់នេះគឺ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលបានវាយតម្លៃទៅលើកម្រិតចំណេះដឹងនិងភាពចាស់ទុំរបស់លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ។

សេចក្ដីថ្លែងការណ៏បំភ្លឺចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រធានក្រុមខ្មែរជួយខ្មែរ ដែលមានស្នាក់ការនៅទីក្រុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត មាស ម៉ាក់វីល្លាម ម៉ារិន បានលើកឡើងថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ពិតជាសមស្របទៅតាមចំនេះដឹង កំរិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៏ និងសមត្ថភាពបើប្រៀបធៀបទៅនឹង បេក្ខភាព ឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែង នៅប្រទេសជឿនលឿន និងធំៗដ៍ទៃទៀតនៅលើពិភពលោក។

លោកបានលើកឧទាហរណ៍ ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា អតីតប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីបារាំង និងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនជាដើមសុទ្ធតែជាយុវជនដែលនៅក្រោមវ័យ ៥០ឆ្នាំ។

ក្នុងនាមសមាជិកក្រុមដែលសុទ្ធសឹងជាបញ្ញវន្តរស់នៅបស្ចឹមប្រទេស មានសញ្ញាប័ត្រចាប់តាំងពីកំរិតបរិញ្ញាប័ត្រ អនុបណ្ឌិត រហូតដល់បណ្ឌិតពីសាលានានាក្នុងសហរដ្ឋអាមេរិក ប្រទេសបារាំង និងប្រទេសកម្ពុជាដែលធ្លាប់និងកំពុងបំរើការ ជាវិស្វករនៅប្រទេសបារាំង ជាសាស្ត្រចារ្យ បុគ្គលិកក្រសួងសង្គមកិច្ច និងក្រសួងអប់រំ មន្ត្រីវិស្វកម្មនៃស្ថាប័នរក្សាកម្មសិទ្ឋិបញ្ញា និងមន្ត្រីក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក បានបញ្ជាក់ថាសមាជិកក្រុមមានបទពិសោធន៏គ្រប់គ្រាន់ក្នុងការបំភ្លឺ វាយតំលៃ និង ផ្តល់សេចក្តីទុកចិត្ត ដល់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ទាក់ទងទៅនឹងសញ្ញាប័ត្រ និងកំរិតវប្បធម៌ដែល ចេញដោយបណ្ឌិតសភាយោធា សកលវិទ្យាល័យ New York នៃសហរដ្ឋអាមេរិក និងសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។

លោក មាស ម៉ាក់វីល្លាម ម៉ារិន ថា៖ «សេចក្តីថ្លែងការណ៏បំភ្លឺនេះមានការវាយតម្លៃផ្ទុយពីមតិនៃមជ្ឈដ្ឋានមួយចំនួននៅបរទេស ជាពិសេសមេដឹកនាំ គណបក្សប្រឆាំងគឺលោក សម រង្ស៊ី ដែលគេបានធ្លាប់ដឹងថាមានកំរិតវប្បធម៌ត្រឹមតែអនុបណ្ឌិតមកពីប្រទេសបារាំងបានធ្វើ ការចោទប្រកាន់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងគោលបំណងបំភ័ន្តសាធារណ:មតិដែលថាសញ្ញាប័ត្រនិងកំរិត វប្បធម៌ដល់ថ្នាក់បណ្ឌិតមកពីប្រទសអង់គ្លេសរបស់លោក ហ៊ុន ម៉ាណែត ជាសញ្ញាប័ត្រអនុគ្រោះ ក្រោមស្តង់ដារ មិនមាន គុណភាព មិនមានបទពិសោធន៏ និងមិនមានភាពចាស់ទុំសមជាអ្នកដឹកនាំក្នុងតំណែងជានាយករដ្ឋមន្ត្រី»។

ក្រុមខ្មែរជួយខ្មែរដែលមានមូលដ្ឋាននៅអាមេរិកនេះ អំពាវនាវដល់មជ្ឈដ្ឋានសាធារណ:ជនទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាឈប់ភ័ន្តច្រលំ និងយល់ខុសតាមការវាយតំលៃខុស ការបណ្ដុះបង្អាប់ ដែលមានលក្ខណ:នយោបាយ និងមិនមាន មូលដ្ឋានពិតប្រាកដ របស់មេបក្សប្រឆាំងលោក សម រង្សី តទៅទៀតផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក