ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ៥នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១៦ កញ្ញា ២០២២ ។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៧៥២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៦៣៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៣ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៥,៩៣៥ករណី(ជាប្រភេទអូមីក្រុង) ៕