ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អយ្យការអមសាលាដំបូងខេត្តកោះកុង ផ្អាកនីតិវិធីកោះហៅ និងចូលបំភ្លឺ ក្រោយមានករណីឆ្លងរាលដាលកូវីដ-១៩ខ្លាំងក្នុងខេត្ត

កោះកុង៖ យោងតាមសេចក្តីជូនដំណឹងមួយដែលគេហទំព័រ E-Arts ទទួលបាន អយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើការជម្រាបជូនទៅកាន់ លោក លោកស្រីមេធាវីភាគីពាក់ព័ន្ឋក្នុងសំណុំរឿង និងសាធារណជន   អយ្យការអមសាលាដំបូងខេត្តកោះកុងសម្រេច ផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ ដែលបានគ្រោងទុក នៅចន្លោះពេលពីថ្ងៃទី២២ ខែមិថុនា ដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ទៅពេលក្រោយវិញដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ ហើយដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ក្នុងខេត្តកោះកុងបន្ថែមទៀត។ក្នុងសេចក្តីជូនដំណឹងនោះដែរ អយ្យការអមសាលាដំបូងខេត្តកោះកុងក៏បានបញ្ជាក់ថា នឹងកំណត់កម្មវិធី កោះហៅឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង បានធូរស្រាល ។ ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្តែង តំណាងអយ្យការនឹងចាត់ការតាមការជាក់ស្តែង យោងតាមករណីនីមួយៗ ដោយគោរពតាមវិធានការណែនាំ បស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្តុំ។

ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ នៅដំណើរការ ជាធម្មតា ប៉ុន្តែសូមមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំ និងធ្វើការតាមីដានសុខភាពជាប្រចាំ ៕

សូមអាននូវសេចក្តីជូនដំណឹងខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក