ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរក្រុងព្រះសីហនុបដិសេធលើវីដេអូឃ្លីបដែលថាមានករណីឃុំឃាំងមនុស្ស

ព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុបានបំភ្លឺថា ពុំមានករណីបង្ខាំងទុកមនុស្សដើម្បីឱ្យនៅបម្រើការឡើយ ដោយថានេះជាការយល់ច្រឡំប៉ុណ្ណោះ។ 

តាមការចុះផ្សាយ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណៈជនឱ្យបញ្ឈប់នូវរាល់ការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានទាំងឡាយណាដែលខុសពីការពិតនិងធ្វើ ឱ្យមានការភ័ន្តច្រឡំ ទាក់ទងករណីស្រ្តីជនជាតិវៀតណាមម្នាក់បានង្ហោះវីដេអូឃ្លីប ថាត្រូវបានគេចាប់បង្ខាំងទុកដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ ក្នុងខេត្តព្រះសីហនុនោះ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមថា តាមរយៈរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការចុះទៅទីតាំងនោះផ្ទាល់ដោយបានធ្វើការសាកសួរទៅលើ ម្ចាស់ទីតាំង អ្នកគ្រប់គ្រងជនជាតិចិនម្នាក់ និងស្រ្តីជនជាតិវៀតណាមរូបនោះផងដែរ។

គួរឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរអាជ្ញាធរបានរកឃើញថា ស្រ្តីជនជាតិវៀតណាមរូបនេះបានធ្លាប់ធ្វើការឱ្យក្រុមហ៊ុនចំនួន០៣នៅក្នុងក្រុង ព្រះសីហនុ ដោយកន្លែងធ្វើការមុនៗចំនួន២កន្លែងពុំមានបញ្ហាអ្វីឡើយ ប៉ុន្តែដោយសារតែនៅក្រុមហ៊ុនថ្មីនេះ មានលក្ខខណ្ឌការងារតឹងរឹងដែលតម្រូវឱ្យធ្វើការច្រើនម៉ោងដែលលើសពី១៤ ទៅ១៥ម៉ោង ក្នុងមួយថ្ងៃ និងដោយសារការមិនពេញចិត្ត ដែលក្រុមហ៊ុនបានឱ្យគាត់ទទួលចុះកុងត្រាថ្មីដើម្បីបន្តធ្វើរយៈពេល៦ខែទៀត។ ស្របពេលជាមួយគ្នា ដែលគាត់ទទួលបានដំណឹងថា ម្តាយរបស់គាត់មានជំងឺ គាត់ក៏បានស្នើសុំក្រុមហ៊ុនឈប់ធ្វើការ តែក្រុមហ៊ុនមិនព្រម ទើបគាត់ប្តឹងសមត្ថកិច្ចឱ្យមកជួយគាត់យកចេញពីក្រុមហ៊ុនតែម្តង។ 

យ៉ាងណាមិញ ចំពោះវីដេអូឃ្លីបដែលគាត់បាននិយាយថា បានឃើញជនជាតិចិននៅក្នុងក្រុមហ៊ុនមានអាវុធខ្លីប្រើប្រាស់ ស្ត្រីរូបនោះឱ្យដឹងថា គ្រាន់តែឮគេនិយាយបន្តគ្នាតែប៉ុណ្ណោះ។មួយវិញទៀត ដោយសារស្រ្តីរូបនោះមានការភិតភ័យ និងព្រួយបារម្ភទើបបណ្ដាលគាត់យំកំឡុងពេលថតវីដែអូឃ្លីបនោះ ដោយក្រុមហ៊ុនមិនបានង្ខាំង និងវាយធ្វើបាបមកលើរូបគាត់ឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក