ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនឹងបោះពុម្ភសៀវភៅ «សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ចែកជូនអ្នកអានដោយឥតគិតថ្លៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាសម្ដេចនិងចំណាយទៅលើការបោះពុម្ពសៀវភៅ «សម្ដេចតេជោ ហ៊ុន សែនអ្នកគូសវាសជោគវាសនាកម្ពុជា» ចែកជូនទៅដល់អ្នកដែលចង់អានដោយឥតគិតថ្លៃ តែមិនអាចចែកជាអេឡិចត្រូនិកនោះទេដោយរក្សាសិទ្ធទៅកាន់ម្ចាស់ស្នាដៃ។

ឆ្លើយតបនៅក្នុង comment ហ្វេសបុកផេកទៅកាន់អ្នកដែលស្នើសុំឱ្យសម្ដេចតេជោចែកជា soft copy នៃសៀវភៅនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាចធ្វើបានលុះត្រាតែមានការអនុញ្ញាតពីអ្នកនិពន្ធនៃសៀវភៅនេះ ដោយសារទាក់ទងនឹងកម្មសិទ្ធិបញ្ញា។

សម្ដេចតេជោថា៖ «ពិតមែនតែជារឿងរបស់ខ្ញុំតែយើងត្រូវគោរពចំពោះការខិតខំរបស់អ្នកសរសេរ។ អ្នកនិពន្ធបានបោះពុម្ពចេញជាសៀវភៅដែលមានគោលដៅបំរើអ្នកអានជាសៀវភៅមិនមែនតាមអនឡាញនោះឡើយ»

សម្ដេចតេជោ ក៏បានរំលឹកទៅកាន់សៀវភៅ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ដែលនៅពេលនេះមានអាយុកាល ២៤ឆ្នាំហើយ នៅតែមិនអាចអនុញ្ញាតឲ្យបញ្ចេញតាមអនឡាញឬទេដោយសារតែគោរពសិទ្ធិអ្នកនិពន្ធ។

សម្ដេចតេជោថា៖ «សរុបមកមានតែអ្នកនិពន្ធតែម្នាក់គត់ដែលមានសិទ្ធិសម្រេច»

បើទោះជាយ៉ាងណាដើម្បីចែកជូនដល់អ្នកអានដែលចង់អានសៀវភៅនេះសម្ដេចតេជោនឹងបន្តបោះពុម្ពបន្ថែមចែកជូនដោយអត់គិតថ្លៃ។

សៀវភៅ «សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» បានសរសេរដោយប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កែវ បាភ្នំ ដែលសៀវភៅមួយក្បាលដែលមានចំនួន

៦០១ទំព័រ នឹងត្រូវបានសម្ដេចតេជោបញ្ជាឲ្យបោះពុម្ភ៥ម៉ឺនក្បាល រួមទាំងឲ្យបកប្រែជាភាសាអង់គ្លេសបន្ថែមផងដែរ។

បើតាមសម្ដេចតេជោ សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ទៅ ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងពីសម្ដេចនឹងចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក