ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មកមើលកាលវិភាគប្រកួត និងកីឡដ្ឋានទាំង ៧ ត្រៀមទទួលវគ្គ ១៦ក្រុមចុងក្រោយ EURO ២០២០

ទ្វីបអឺរ៉ុប៖ ក្រុមទាំង ១៦ ដែលឡើងទៅកាន់វគ្គបន្តត្រូវបានរកឃើញជាផ្លូវការហើយ ក្រោយបញ្ចប់ការប្រកួតពូល E និងពូល F កាលពីយប់មិញ ខណៈក្រុមដែលត្រូវហាលអាវរួមមាន តួកគី, រុស្សី, ម៉ាសេដ្វានខាងជើង, ស្កុតលែន, ប៉ូឡូញ, ហុងគ្រី, ហ្វាំងឡង់ និងស្លូវ៉ាគី។ 

ដោយឡែក ក្រុមទាំង ១៦ ដែលត្រូវប៉ះគ្នាក៏ត្រូវបានរកឃើញរួចរាល់ ព្រមទាំងកាលបរិច្ឆេទប្រកួត និងកីឡដ្ឋានមានដូចខាងក្រោមនេះ ៖

១. ថ្ងៃទី ២៦ ខែមិថុនា វេលាម៉ោង ១១៖០០នាទីយប់ វែល ប្រកួតជាមួយ ដាណឺម៉ាក នៅកីឡដ្ឋាន Johan Cruyff Arena ទីក្រុង Amsterdam ប្រទេសហូឡង់។

២. ថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ០២៖០០នាទីទាបភ្លឺ អ៉ីតាលី ប្រកួតជាមួយ អូទ្រីស នៅកីឡដ្ឋាន Wembley ទីក្រុង London ប្រទេសអង់គ្លេស។

៣. ថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ១១៖០០នាទីយប់ ហូឡង់ ប្រកួតជាមួយ សាធារណរដ្ឋឆែក នៅកីឡដ្ឋាន Pukas Arena ទីក្រុង Budepest ប្រទេសហុងគ្រី។

៤. ថ្ងៃទី ២៨ ខែមិថុនា វេលាម៉ោង ០២៖០០នាទីទាបភ្លឺ ប៊ែលហ្សិក ប្រកួតជាមួយ ព័រទុយហ្គាល់ នៅកីឡដ្ឋាន La Cartuja ទីក្រុង Seville ប្រទេសអេស្ប៉ាញ។

៥. ថ្ងៃទី ២៨ ខែមិថុនា វេលាម៉ោង ១១៖០០នាទីយប់ ក្រូអាស៊ី ប្រកួតជាមួយ អេស្ប៉ាញ នៅកីឡដ្ឋាន Parken ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

៦. ថ្ងៃទី ២៩ ខែមិថុនា វេលាម៉ោង ០២៖០០នាទីទាបភ្លឺ បារាំង ប្រកួតជាមួយ ស្វីស នៅកីឡដ្ឋាន Nationala ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

៧. ថ្ងៃទី ២៩ ខែមិថុនា វេលាម៉ោង ១១៖០០នាទីយប់ អង់គ្លេស ប្រកួតជាមួយ អាល្លឺម៉ង់ Wembley ទីក្រុង London ប្រទេសអង់គ្លេស។

៨. ថ្ងៃទី ៣០ ខែមិថុនា វេលាម៉ោង ០២៖០០នាទីទាបភ្លឺ ស៊ុយអែដ ប្រកួតជាមួយ អ៊ុយក្រែន នៅកីឡដ្ឋាន Hamden Park ទីក្រុង Glasgow ប្រទេសស្កុតលែន។

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងបន្តនាថ្ងៃទី២ ខែកក្កដា ខណៈវគ្គផ្តាច់ព្រ័ត្រនឹងលេងនៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ០២ទាបភ្លឺ (ម៉ោងនៅកម្ពុជា)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក