ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តម្លៃសំបុត្រយន្តហោះបន្តធ្លាក់ថ្លៃក្រោយកម្ពុជាបន្ធូរលក្ខខណ្ឌតម្រូវនឹងវិធានការជំងឺកូវីដ-១៩

ភ្នំពេញ៖ សំបុត្រយន្តហោះធ្វើដំណើរពីកម្ពុជា-ចិនបានថយចុះពី២០ ទៅ៦០ភាគរយ ខណៈទៅតំបន់អឺរ៉ុបថយចុះពី ២០ទៅ ៣៥ភាគរយ ដោយសារការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវទាក់ទងនឹងវិធានការជំងឺកូវីដ-១៩ និងកំណើននៃជើងហោះហើរជាទូទៅរបស់កម្ពុជា។ នេះជាការបញ្ចាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល លោក ស៉ីន សិរីវុត្ថា។

លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ EAC News ថា ការធ្លាក់ចុះនៃតម្លៃធ្វើដំណើរយន្តហោះបានបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរចេញចូលកម្ពុជា។ លោកថាបច្ចុប្បន្នជើងហោះហើរកម្ពុជា-ចិន មានដល់៣០ជើងក្នុងមួយសប្ដាហ៍ ខណៈតម្លៃនៃការធ្វើដំណើរបានថយចុះពីជាង ១ម៉ឺនដុល្លារ មកនៅត្រឹមពី៨០០ ទៅ ១ ០០០ដុល្លាប៉ុណ្ណោះ។

លោកថា៖ «ការបន្តធ្លាក់ចុះនេះ គឺដោយសារតែប្រទេសចិនបើកជាបណ្តើរៗ ហើយចំនួនជើងហោះហើរកាន់តែកើនឡើងៗ រវាងប្រទេសយើង និងប្រទេសគាត់»។

ដោយឡែកតម្លៃសំបុត្រយន្តហោះរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងអ៊ឺរ៉ុប គឺតម្លៃសំបុត្របានធ្លាក់ចុះក្នុងរង្វង់ ២០-៣៥ ភាគរយ ដោយវាអាស្រ័យតាមប្រទេសដែលបើកចំហរ ឬបន្តវិធានរឹតបន្តឹង។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា តម្លៃសំបុត្រយន្តហោះ គឺជាប់ទាក់ទងនឹងគោលដៅ និងស្ថានភាពតំបន់ និងស្ថានភាពសេដ្ឋកិច្ច-សង្គម។ ជាក់ស្តែងបើប្រទេសនោះបើកចំហរខ្លាំង នឹងមានជើងហោះហើរច្រើន ហើយតម្លៃក៏ធ្លាក់ទាបទៅតាមនោះដែរ។ ទោះជាយ៉ាងណាលោកបានបង្ហាញពីក្ដីបារម្ភទាក់ទងនឹងតម្លៃប្រេងឥន្ទនៈដែលអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃសំបុត្រយន្តហោះ។

គិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២២ នេះមានអ្នកដំណើរជិត ១លាននាក់ (៩០៨ ០៥៩នាក់) បានធ្វើដំណើរមកកម្ពុជាកើនឡើងជិត ៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ ជាមួយនឹងចំនួននៃការចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប ១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ កើនឡើង ១១០ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ទោះជាយ៉ាងណាសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ នេះបានប្រមាណ ៣៤,៥៤៧តោន ថយចុះ ៤,៤៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ជាមួយគ្នានេះលោកបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៦ក្រុមហ៊ុន (ចិន៦ក្រុមហ៊ុន) ដែលស្មើនឹងជាង ៥០% ធៀបទៅនឹងឆ្នាំ២០១៩ ដែលបានតភ្ជាប់ការហោះឡើងមកកម្ពុជាឡើងវិញ (នៅឆ្នាំ២០១៩ មានចំនួន ៥១ក្រុមហ៊ុន (51 Airlines) ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនចំនួន១៦)៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក