ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តសង្ស័យជាករណីឃាតកម្ម

បាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ ខណៈសមត្ថកិច្ចដាក់ការសង្ស័យជាករណីឃាតកម្មព្រោះនៅចំណុចឆ្អឹង.កមានស្នាមបាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលសាកសពស្ត្រីរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ ៣៤ឆ្នាំ មុខរបរជាបុគ្គលិកលក់អចលនទ្រព្យ (លក់ដីឡូត៍) រស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ចំណែករថយន្តម៉ាក Pruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។

តាមការឲ្យដឹងពីបុរស ឈ្មោះ ណូ រ៉ា អាយុ ៣៤ឆ្នាំ ដែលត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះខាងលើបានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២មកម្លេះ ដោយបានប្រាប់អ្នកផ្ទះថាមកចូលរួមកម្មវិធីខួបកំណើតគេ ក្រោយមកបន្ទាប់ពីមានការសង្ស័យដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថាមានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលមានស្លាកលេខជារបស់ខ្លួនក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែងម្តងដោយមានសភាពហើមស្អុយផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាបានចុះមកពិនិត្យធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះមានបាក់ឆ្អឹងនៅត្រង់.ក ហើយដាក់ការសង្ស័យថា ជាករណីឃាតកម្មពិតប្រាកដហើយកម្លាំងជំនាញនិងស្រាវជ្រាវបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក