ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងប្រុសម្នាក់

កណ្ដាល៖ បុរសវ័យ ២៩ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរចាត់បញ្ជូនទៅតុលាការខេត្តកណ្ដាល ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ក្មេងប្រុស អាយុ១០ឆ្នាំម្នាក់។

ការចុះផ្សាយរបស់ អង្គភាពការពារកុមារ (CPU) ឱ្យដឹងថា កាលពីថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ២០២២ នៅវេលា ម៉ោង ប្រមាណ ១ រសៀល ប៉ូលីស បាន ទទួល ដំណឹង ថា មាន ការ ប្រទះ ឃើញ សព កុមារ ម្នាក់ នៅ ឃុំ កំពង់ អូស ស្រុក ពញាឮ ខេត្តកណ្តាល ដោយការ រក ឃើញ នេះ ត្រូវ បាន រាយការណ៍ ដំបូង ថា ជា ការ ធ្វើ អត្តឃាត។

ជាមួយគ្នានោះ ក្រោយទទួលបានដំណឹងនេះអង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចូលរួមក្នុងការស៊ើបអង្កេត និងពិនិត្យនៅកន្លែងកើតហេតុ។

គួរឱ្យដឹងថា បន្ទាប់ពីធ្វើ ការពិនិត្យកោសល្យវិច័្ចយទៅលើសាកសព នឹងសង្ស័យថាអាចជាអំពើឃាតកម្ម កម្លាំងសមត្ថកិច្ចបានកោះហៅបុគ្គលនិងសាក្សីមួយចំនួនមកធ្វើការសួរនាំ។

យ៉ាងណាមិញ នៅមួយថ្ងៃបន្ទាប់ការពីប្រទះឃើញសាកសព គឺនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤ល្ងាច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសវ័យ ២៩ឆ្នាំម្នាក់ដើម្បីយកមកធ្វើការសាកសួរទាក់ទងនឹងការស្លាប់របស់កុមារាវ័យ១០ឆ្នាំនេះ។

ដោយបន្ទាប់ ពី បាន ប្រឈម មុខ នឹងភស្តុតាងបច្ចេកទេសជាច្រើនដែលមន្ត្រីជំនាញបានលើកឡើង បុរសរូបនោះក៏បានសារភាពអំពីសកម្មភាពសម្លាប់ទៅលើក្មេងប្រុសរងគ្រោះ។

គួរបញ្ជាក់ថា បុរសវ័យ២៩ឆ្នាំរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក