ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា គាំទ្រឲ្យមានការលើកកម្ពស់ការងារសម្រាប់ជនមានពិការភាពក្នុងវិស័យទេសចរណ៍

ក្រចេះ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា គាំទ្រឱ្យមានការវិនិយោគចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ដោយថាការលើកកម្ពស់អាជីពសមស្របសម្រាប់ជនមានពិការភាពក្នុងវិស័យទេសចរណ៍គឺជាការបង្កើននូវឱកាសការងារសម្រាប់ជនមានពិការភាព និងចូលរួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ នៅក្នុងវិស័យទេសចរណ៍» ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តក្រចេះ លោក ឯម ច័ន្ទមករា បានថ្លែងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែ មានសក្តានុពលយ៉ាងខ្លាំង ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចម្រើនផងដែរ ជាមួយគ្នានេះ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។

លោកបន្ថែមថា៖ «កន្លងមក ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ តែងតែលើកទឹកចិត្តឱ្យមាន ការចូលរួមពីផ្នែកឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលបានផ្តល់ឱកាសការងារដល់ដែលមានពិការភាព ការអនុវត្តដោយស្ម័គ្រចិត្ត ភ្ញាក់រលឹកនូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងគាំទ្រដល់ការធ្វើសមាហរណកម្មជនពិការ ដោយដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្កលក្ខណៈឱ្យជនដែលមានពិការភាព ទទួលបាននូវការធ្វើសមាហរណកម្មក្នុងកម្រិតជាអតិបរមា»។

លោកបញ្ជាក់ថា ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ដែលត្រូវគោរពអត្រាចូលបំរើការងាររបស់ជនមានពិការភាពគឺ២% សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជននៃចំនួនបុគ្គលិកសរុប។

រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ លោក ហោ សារុន បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំមួយស្តីពីការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះក៏មានការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យជនមានពិការភាពអាចចូលច្រៀងនិងសម្តែងទស្សនីយភាពសិល្បៈខ្លីៗជាដើម។ បន្ថែមលើនេះលោកថា ក្រសួងក៏ជំរុញឲ្យមន្ទីរទេសចរណ៍ជំរុញការងារនេះឲ្យបានកាន់តែប្រសើរថែមទៀតដោយត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹកចិត្តដល់ម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ។

លោកថា៖ «ក្រសួងទេសចរណ៍បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២ភាគរយនៃចំនួនមន្ត្រីរាជការសរុប និងខិតខំជំរុញឲ្យផ្នែកឯកជននៃវិស័យទេសចរណ៍ដែលមានកម្មករ និយោជិតចាប់ពី ១០០នាក់ឡើងទៅ ត្រូវមានជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារក្នុងអត្រាកំណត់១ភាគរយនៃចំនួនកម្មករ និយោជិតសរុប»។

អភិបាលរងលោក ទុយ ប៊ុនសេរីរ័ត្នមុនី បាគាំទ្រឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើជនពិការ ក្នុងការបង្កើតការងារ និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនពួកគាត់ សំដៅកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការភាព។

លោកបានជំរុញដល់ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តក្រចេះទាំងអស់ត្រូវចូលរួមជាកាតព្វកិច្ចក្នុងការផ្តល់ឱកាសការងារធ្វើជូនដល់ជនមានពិការភាពនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដោយមិនមានការរើសអើងនោះឡើយ ដោយការងារទាំងឡាយដែលផ្តល់ជូនពួកគាត់ត្រូវស្របទៅតាមចំណេះដឹង ជំនាញ និងសមត្ថភាពផងដែរ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានសង្កេតឃើញថា បើទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលល្អ លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយជនមានពិការភាព នៅមានឧបសគ្គជាច្រើនទៀត ដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយដូចជា ខ្វះការសម្របសម្រួលសមស្រប ឧបសគ្គពាក់ព័ន្ធនឹងអាកប្បកិរិយាក្នុងសង្គម ការរើសអើងនិងការ មាក់ងាយចំពោះជនពិការ និងសមត្ថភាពទទួលយកចំនេះដឹង និងជំនាញវិជ្ជាជីវៈរបស់បងប្អូនជនពិការនៅមានកម្រិតជាដើម។

លោកបាន ស្នើឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ មជ្ឈមណ្ឌលកំសាន្តនានា សហគមន៍ ទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមយកចិត្តទុកដាក់រៀបចំ នូវផាសុកវត្ថុ ឬការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានកុមារតូច ដោយបង្កើតឲ្យមានចំណតយានយន្ត ស្លាកសញ្ញា ជំរាលដែលមានធ្នាក់ដៃ បន្ទប់ទឹក ដែលពួកគាត់ អាចប្រើប្រាស់បាន នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងសេវាកម្មទេសចរណ៍ជាដើម ដោយថាការធ្វើបែបនេះមិនមែនត្រឹមជួយ បង្កភាពងាយស្រួលទៅដល់ជនដែលមានពិការភាព និងអ្នកមានកម្សោយប៉ុណ្ណោះទេតែអាចជួយ សម្រួលដល់ការជញ្ជូនសម្ភារៈប្រើប្រាស់របស់ ម្ចាស់អាជីវកម្មទាំងនោះផងដែរ។

លោកថា៖ «កុំគិតថាជនពិការ ទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ គឺមានជនពិការមួយចំនួន មានជីវភាព លទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក