ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ភ្នំពេញ៖ ក្រោយជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អមដំណើរដោយលោកជំទាវ Tina S Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនិងជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយរលូន ដោយឯកឧត្ដម Dominic Raab MP បានសម្ដែងការគោរព និងសោកស្ដាយចំពោះរឿងរ៉ាវ ដែលបានកើតឡើងមកលើប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងនេះផងដែរ។ 

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេស​ និងអភិវឌ្ឍន៍របស់អង់គ្លេស​ លោកដូមីនិក រ៉ាអាប់​ (Dominic Raab) ​បានជួបជជែកគ្នា​ជាមួយរដ្ឋមន្រ្តីការបរទេស​កម្ពុជា ​លោកប្រាក់ សុខុន ​នៅថ្ងៃពុធម្សិលមិញនេះ​ផងដែរ ដោយនៅក្នុងជំនួបនេះ​ រដ្ឋមន្រ្តីការបរទេសទាំង២​បានជជែកពិភាក្សាគ្នា​ពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា​និងបញ្ហានៅក្នុង​ប្រទេសភូមា​។ ដោយឡែកចំពោះជំនួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ភាគីទាំងពីរបានពិភាក្សាគ្នាពីមហិច្ឆតាអាកាសធាតុរបស់កម្ពុជា មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាតិ (COP26) និងអាទិភាពរួមដូចជាធ្វើការឆ្ពោះទៅកាន់ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ (NetZero) ការដាំដើមឈើឡើងវិញ ក៏ដូចជាជីវៈចម្រុះ និងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដែលនេះគឺជាលើកដំបូងបង្អស់សម្រាប់ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក