ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ១២នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញា ២០២២ ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៧៤៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៦៣៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៥,៩២៨ករណី(ជាប្រភេទអូមីក្រុង) ៕