ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានជំរុញការតភ្ជាប់ថាមពលនិងឧស្ម័នក្នុងតំបន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋមន្ត្រីថាមពលអាស៊ានឲ្យពិចារណាអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន ដើម្បីឆ្ពោះទៅរកការធ្វើសុខដុមនីយកម្មផ្លូវច្បាប់ ស្ដង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ ថាមពលអគ្គិសនីក្នុងតំបន់។

ថ្លែងបើកកិច្ចបជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកជាយោបល់ចំនួន៤ រួមចំណែកបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពដោយ ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត គាំពារការពារបរិស្ថានគ្រប់គ្រងធនធានធម្មជាតិ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ២០២១-២០២៥។

សម្ដេចតេជោលើកឡើងបន្ថែមថា៖ «នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ»

សហគមន៍អាស៊ានបានដាក់ចេញនូវមហិច្ឆិតានៃការអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការចែករម្លឹកនៃថាមពលកកើតឡើងវិញ។ អាស៊ានក្នុងនាមជាតំបន់មួយមានគោលដៅធ្វើឲ្យសម្រេចបានថាមពលកកើតឡើងវិញចំនួន២៣% នៅឆ្នាំ២០២៤។ មធ្យោបាយមួយក្នុងការឈានទៅដល់គោលដៅនោះគឺការតភ្ជាប់អន្តរតំបន់ និងពាណិជ្ជកម្ម។

បច្ចុប្បន្នប្រទេសចំនួន៤ក្នុងតំបន់ដែលមានប្រភពថាមពលអគ្គិសនីធំជាងគេគឺ ឥណ្ឌូនេស៊ី វៀតណាម ថៃ និងម៉ាឡេស៊ី ដែលបង្កើតបានច្រើនជាង៨០% នៃតម្រូវការសរុបនៅក្នុងតំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក