ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ចាក់ពីមូលហេតុ២ដែលនាំឲ្យផ្អាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២២ ដោយសារតែបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។

ក្នុងសារសំឡេងពិសេសព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់នោះទេ ដែលសម្ដេចបារម្ភថានឹងអាចមានការឆ្លងរាលដាលទ្រង់ទ្រាយធំប្រសិនជាមានការជួបជុំគ្នា នៅពេលដែលមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។ 

ជាងនេះទៅទៀត ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះគឺជាន់ថ្ងៃគ្នាជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានដែលប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំនេះ ដែលកម្ពុជាត្រូវធានាសុវត្ថិភាពដល់អ្នកទាំងនោះ។ 

សម្ដេចតេជោថា៖ «សម្រាប់ខ្ញុំដែលជានាយករដ្ឋមន្ត្រីគឺមិនអាចលៃពេលវេលាគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសភាពការណ៍បុណ្យអុំទូក សម្រាប់ការពារសន្តិសុខដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀតដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនោះទេ»

បើតាមសម្ដេចតេជោ ថ្ងៃបុណ្យអុំទូកគឺចំថ្ងៃទី៧ ទី៨ និងទី៩ ហើយការប្រជុំអាស៊ាននឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដែលមានប្រមុខរដ្ឋប្រមុខរាជរដ្ឋាភិបាលប្រទេសនានត្រូវមកជាបន្តបន្ទាប់ពីថ្ងៃទី៧ ខែវិច្ឆិកាមក។ 

សម្ដេចតេជោក៏បានឆ្លើយតបទៅកាន់អ្នកវិភាគដែលលើកឡើងថា កម្ពុជាខ្វះលុយក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកថាជាការវិភាគដ៏ឆ្កួតលីលា។ 

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនដែលមិនអាចរៀបចំព្រះរាជពិធីបុណ្យអុំទូកមួយបាននោះទេ។

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២២ នឹងត្រូវប្រារព្ធពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

នេះជាឆ្នាំទី៣ ហើយដែលព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក បន្ទាប់ពីឆ្នាំ២០២០ ឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក