ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលអនុម័តឱ្យមានការបង្កើនកិច្ចប្រតិបត្តិការលើករណីជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យមានការបង្កើននូវកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងរត់ពន្ធមនុស្សនៅកម្ពុជាដោយផ្អែកលើគោលកាណ៍ចំនួន៥ចំនុចសំខាន់ៗ។

សេចក្ដីជូនដំណឺងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះផ្សាយកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពទាំងស្រុងចំពោះការដាក់ស្នើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការបង្កើតឱ្យមានកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងរត់ពន្ធមនុស្សនៅកម្ពុជា។

សេចក្ដីជូនដំណឹងដដែលឱ្យដឹងថា ការឯកភាពសម្រេចរបស់រាជរដ្ឋាភិបាលនេះគឺនឹងផ្ដោតសំខាន់ទៅលើគោលការណ៍សំខាន់ៗចំនួន៥ ចំនុច។

ក្នុងនោះ គឺតម្រូវឱ្យមានការ បង្កើននូវកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូ

រមនុស្សដើម្បីសង្រ្គោះជនរងគ្រោះ ក៏ដូចជាបើកការស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដែលមានការពាក់ព័ន្ធ។ ចំពោះករណីដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពិតប្រាកដឫការជួញដូរកម្លាំងពលកម្ម ឫការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវពន្លាតការស្រាវជ្រាវនោះដោយសំ ដៅទៅរកបទល្មើសសម្អាតប្រាក់បន្ថែមទៀត។

មួយវិញទៀត ចំពោះការអនុវត្តច្បាប់គឺតម្រូវឱ្យមានការអនុវត្តស្មើភាពស្របតាមច្បាប់ធរមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់នៅគ្រប់ទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរនិងរត់ពន្ធមនុស្សគ្រប់ទម្រង់ និងបុគ្គលដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ នឹងត្រូវទទួលរងទណ្ឌកម្មស្របតាមការកំណត់នៃច្បាប់ដោយគ្មានការលើកលែង។

យ៉ាងណាមិញ ចំពោះស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអាចធ្វើការវាយបក និងឆ្លើយតបលើរាល់ការផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ និងអាចធ្វើការស្នើឱ្យកែតម្រូវចំណុចដែលផ្ទុយពីការពិតដើម្បីបន្សាបឥទ្ធិពលវាយប្រហារអវិជ្ជមានពីមជ្ឈដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាការបញ្ចៀសផលប៉ះពាល់មកលើបរិយាកាសនយោបាយ និងសន្តិសុខសង្គមផងដែរ។

ជាចុងក្រោយ ត្រូវបង្កើននូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅត្រួតពិនិត្យ និងរៀបចំរបៀបរៀបរយនៅតាមបណ្ដាទីតាំងដែលមានការប្រមូលផ្ដុំការស្នាក់នៅ ការធ្វើអាជីវកម្ម និងការប្រើប្រាស់កម្លាំងពលកម្មជនបរទេសសំដៅគ្រប់គ្រងជនបរទេសឱ្យបានហ្មត់ចត់ និងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក