ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងអប់រំកំពុងស្រាវជ្រាវករណីនាយកសាលា ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ប្រើប្រាស់ហិង្សាលើសិស្ស

ភ្នំពេញ ÷ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានឱ្យដឹងថា នៅថ្ងៃពុធ ទី១៤នេះ ក្រសួងកំពុងស្រាវជ្រាវទៅលើករណីប្រើប្រាស់អំពើហិង្សាពីសំណាក់នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅលើសិស្ស បន្ទាប់ពីមានវីដេអូនៃការបែកធ្លាយនៃការប្រើប្រាស់ហិង្សាទៅលើសិស្សស្រីពីរនាក់។

លោក រស់ សុវាចា បានប្រាប់មកកាន់ EAC News ថា គ្រប់ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ទាក់ទងជាមួយនឹងរូបភាពដែលថានាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅប្រើប្រាស់អំពើហិង្សារបស់លើសិស្សនោះ ក្រសួងអប់រំនៅពេលនេះ កំពុងមានចំណាត់ការស្រាវជ្រាវ។

លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមហាជនដែលបាននិងបន្តចូលរួមសហការរួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំកម្ពុជា»

បើតាមអ្នកនាំពាក្យលោក វាចា គឺប្រសិនបើរកឃើញកំហុសដូចការប្រព្រឹត្តមែននោះនាយកវិទ្យាល័យរូបនេះយើងអាចប្រឈមនឹងវិធានការរដ្ឋបាលពីរកម្រិតដែលរួមមាន ការស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ ឬលុបឈ្មោះចេញពីក្របខ័ណ្ឌតែម្ដង។

មាត្រា១៧ នៃច្បាប់ស្តីពីការអប់រំបានចែងថាការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។

មាត្រា៣៥ នៃច្បាប់ស្តីពីការអប់រំក៏បាន បានចែងពីសិទ្ធិនិងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថា មានសិទ្ធិទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្តីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។

អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមភាពយេនឌ័រដោយអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដ៏ទៃដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។

ក្នុងវីដេអូដែលបានចែកចាយនៅតាមបណ្ដាញសង្គម បានបង្ហាញបុរសម្នាក់បានប្រើកាយវិការដែលបានទះទៅលើស្មារបស់សិស្សស្រីម្នាក់ និងបានចង្អុលមុខទៅលើសិស្សស្រីម្នាក់ទៀតដែលបានចូលមកជួយសិស្សដែលត្រូវបានបុរសក្នុងរូបភាពនោះប្រើប្រាស់អំពើហិង្សា។ បើតាមការបញ្ជាក់ថា បុរសនៅក្នុងវីដេអូនោះគឺជានាយកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងមិនគាំទ្រការប្រើប្រាស់អំពើហិង្សាទៅលើសិស្សនោះទេ និងបានថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក