ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានត្រូវរួមគ្នាឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះនិន្នាការថ្មីៗក្នុងការកសាងពាណិជ្ជកម្មសកល

សៀមរាប៖ ប្រធានអាស៊ានស្នើឱ្យរួមគ្នាឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះនិន្នាការថ្មីៗដើម្បីជំរុញឱ្យមានការរៀបចំក្របខណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយតម្លាភាពនិងគ្មានការរើសអើង។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូរបន្ថែម គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗក្នុងការកសាងពាណិជ្ជកម្មសកល។

ក្នុងនោះ សម្ដេចឱ្យដឹងថា វិធីសាស្ត្រដើម្បីទទួលបានការឆ្លើយ តបឱ្យបានទាន់ពេលវេលា នោះគឺវាតម្រូវឱ្យអាស៊ានរួមគ្នាជាធ្លុងមួយដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

គួរឱ្យដឹងថា កត្តាដែលកំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់និងក្នុងពិភពលោកនេះ គឺបណ្ដាលមកពីវិបត្តប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន ការបម្រែបម្រួលអាកាសធាតុ និងជំងឺឆ្លងរាតត្បាតជាដើម។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានអាស៊ាន បានបង្ហាញការជឿជាក់ថា អាស៊ាននឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាពដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគម៍តែមួយ។

ជាចុងក្រោយ សម្ដេចក៏បានថ្លែងអំណរគុណដល់សមាជិកអាស៊ានទាំងអស់ដែលបានអញ្ជើញចូលរួម ក៏ដូចជាការបន្តគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។ ក្នុងនោះសម្ដេច ជូនពរឱ្យដំណើរការនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ប្រព្រឹត្តិនិងដំណើរការទៅដោយជោគជ័យផងដែរ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក