ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចនៅក្នុងតំបន់ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសក្ដានុពលនៅក្នុងតំបន់អាស៊ានក្នុងពេលដែលពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិដែលកើតឡើងពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដោយសហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តរបស់ខ្លួន។

ក្នុងជំនួបជាមួយនឹងរដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រុយណេ MAY FA'EZAH BINTI HAJI AHMAD ARIFFIN នៅទីក្រុងសៀមរាប ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបន្ទាប់ពីពិភពលោកកំពុងតែចាប់ផ្ដើមងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ពេលនេះបានប្រឈមទៅនឹងវិបត្តិថ្មីគឺភាពច្របូកច្របល់នៃសេដ្ឋកិច្ចដែលកើតឡើងអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលបង្កឲ្យមានផលប៉ះពាល់ទៅដល់ប្រទេសនានានៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ។

បើទោះជាយ៉ាងនេះក្ដី សម្ដេចមើលឃើញថាកម្ពុជាបានកំពុងបានសម្រេចនូវទំហំពាណិជ្ជកម្មកើនឡើងនៅក្នុងតំបន់ ដែលសម្ដេចគិតថាវាជាសក្ដានុពលថ្មីមួយនៃតំបន់អាស៊ាន។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផាល្លែត បានប្រាប់អ្នកយកព័ត៌មានថា៖ «ទោះជាយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះបានរំលេចចេញនៅកាលានុវត្ថភាពខាងសេដ្ឋកិច្ចពីការកើនឡើងនៅលើវិស័យពាណិជ្ជកម្មក្នុងតំបន់ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមពាណិជ្ជកម្មរវាងកម្ពុជានិងថៃពាណិជ្ជកម្មរវាងកម្ពុជានិងឡាវហ្នឹងពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសនៅក្នុងតំបន់មួយចំនួនទៀតមានការកើនឡើង»

ក្នុងន័យនេះសម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យប្រតិភូទាំងមូលនៅអនុសាសន៍ដែលមានពង្រីកបន្ថែមនូវការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌ AFTA ជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមកជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសដទៃទៀតរួមទាំងក្នុងក្របខណ្ឌ ASEM ផងដែរ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក