ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការទស្សនៈពិភពលោកប្រគល់ពានរង្វាន់ជូនតំណាងសហគ្រាសជិត២០នាក់

ភ្នំពេញ៖ តំណាងសហគ្រាសចំនួន ២៥ ក្នុងចំណោម ៧៣នៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបា ទទួលពានរង្វាន់ក្នុងការប្រកួតប្រជែងផែនការអាជីវកម្មក្រោមគម្រោងខាស់របស់អង្គការទស្សនៈពិភពលោក។

សេចក្ដីប្រកាសព័ត៌មានរបស់ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា ឱ្យដឹងថា «ខាស់» បានរៀបចំពិធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យមចំនួន ២៥ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ដើម្បីយកកញ្ចប់មូលនិធិសហវិនិយោគជាជំនួយឥតសំណងរបស់គម្រោងខាស់។

គួរឱ្យដឹង កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងភោជនីយដ្ឋានទន្លេបាសាក់២, រាជធានីភ្នំពេញ។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលជលផល (FiA), សមាគមសណ្ដែកសៀងអាមេរិក (ASA), សមាគមវារីវប្បករកម្ពុជា (CAA), វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ដែលសរុបមានចំនួន ៦០នាក់។

សេចក្ដីប្រកាសដដែលឱ្យដឹងថា គោលបំណងរបស់កម្មវិធីនេះ ធ្វើឡើងដើម្បីបង្ហាញពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងការកសាងសមត្ថភាពដើម្បីអភិវឌ្ឍអាជីវកម្មឱ្យមានភាពរីកចម្រើន ក៏ដូចជាការអបអរសាទរដល់សហគ្រាសដែលឈ្នះក្នុងការប្រកួតប្រជែងយកកញ្ចប់មូលនិធិសហវិនិយោគដើម្បីលើកកម្ពស់ការអនុវត្តន៍សកម្មភាពក្នុងគម្រោងខាស់ និងការយល់ដឹងអំពីផលិតកម្មត្រីចិញ្ចឹមទឹកសាបក្នុងប្រទេសកម្ពុជាផងដែរ។

ប្រធានបច្ចេកទេសគម្រោង CAST ប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI-C) លោក អាដូលហ្វូ រូស បានឱ្យដឹងថា កញ្ចប់មូលនិធិនេះបានបង្កើតឡើងដើម្បីគាំទ្រដល់វិស័យវារីវប្បកម្មដើម្បីឱ្យកសិករមានឱកាសទទួលបានអត្ថប្រយោជន៍ជាកញ្ចប់ថវិការដើម្បីជំរុញផលិតភាព និងលទ្ធភាពនៃការចែកចាយរបស់ពួកគេ។

ក្នុងនោះ លោកក៏បានបញ្ជាក់ដែរថា ការគាំទ្រថវិការពីគម្រោងខាស់គឺមានចំនួន ៦០ភាគរយ នៃការចំណាយសរុបលើការទិញសម្ភារឫមធ្យោបាយដែលគាំទ្រនឹងជំរុញឱ្យមានភាពប្រសើរក្នុងអាជីវកម្ម ក៏ដូចជាការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងដំណើរការធ្វើលទ្ធកម្មសម្ភារៈដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកចូលរួម និងប្រព័ន្ធទីផ្សារវារីវប្បកម្មទាំងមូល។

លោកថា៖ «កង្វះដើមទុនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍ វិស័យវារីវប្បកម្មនៅកម្ពុជា»។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានការឧបត្ថម្ភពីក្រសួងកសិកម្មអាមេរិកដើម្បីបង្កើនផលិតកម្មត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារកម្ពុជា និងអភិវឌ្ឍផ្នែកឧស្សាហកម្មវារីវប្បកម្មប្រកបដោយនិរន្តភាពដែលអនុវត្តដោយសមាគមសណ្ដែកសៀងអាមេរិកជាដៃគូ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក