ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ អ្នកប្រឆាំងនឹងការមានអង្គរក្សសម្រាប់នាយករដ្ឋមន្ត្រីស្មើនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលការដែលមានអង្គរក្សសម្រាប់ការពារគឺជារឿងត្រឹមត្រូវ និងចាំបាច់ ខណៈអ្នកដែលប្រឆាំងការមានអង្គរក្សសម្រាប់អ្នកទាំនោះគឺដូចទៅនឹងការចង់ធ្វើរដ្ឋប្រហារដូច្នោះ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាប្រសិនជាសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីត្រូវបានគំរាមកំហែងស្ថានភាពប្រទេសក៏នឹងច្របូកច្របល់ផងដែរ ដូច្នេះការដែលមានអង្គរក្សសម្រាប់ការពារនាយករដ្ឋមន្ត្រីគឺជារឿងចាំបាច់ដើម្បីរក្សាស្ថេរភាពនិងសន្តិសុខសម្រាប់ប្រទេស។

សម្ដេចតេជោថា៖ «អ្នកណាដែលប៉ុនប៉ងរំលាយកម្លាំងអង្គរក្សដែលការពារ គឺអ្នកនោះប៉ុនប៉ុងធ្វើរដ្ឋប្រហារ ឬប៉ុនប៉ងសម្លាប់ខ្ញុំ»

សម្ដេចតេជោបានបញ្ជាក់ថា ក្នុងពេលដែលសម្ដេចដឹកនាំប្រទេស គឺមិនអនុញ្ញាតឲ្យមានរដ្ឋប្រហារណាផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានទេ។

បើតាមសម្ដេចតេជោ សម្ដេចត្រូវបានគេធ្វើរដ្ឋប្រហារចាប់ដាក់នៅក្នុងផ្ទះម្ដង និងប៉ុនប៉ងធ្វើរដ្ឋប្រហារបីដង និងធ្លាប់ត្រូវបានគេរៀបគម្រោងសម្លាប់ម្ដងនៅឆ្នាំ១៩៩៨ ក្នុងខេត្តសៀមរាប៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក