ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្រ្តីជាន់ខ្ពស់ថៃអរគុណកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដឹកនាំដ៏ប៉ិនប្រសព្វដែលអាចស្តារបានឡើងវិញលើគ្រប់វិស័យក៏ដូចជាការរក្សាបាននូវទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។

ជំនួបសំណេះសំណាលរវាងមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការអញ្ជើញចូលរួមដោយ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា លោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup)។

ក្នុងនោះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ក្ដី។

លោកមានប្រសាសន៍ថា៖ «ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាល

នៃជំងឺកូវីដ-១៩ ក៏ដោយក្ដី ប៉ុន្តែសកម្មភាពពាណិជ្ជកម្មក្នុងការ ដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែដំណើរការទៅដោយរលូន ដែលបានធ្វើឱ្យភាពជិតស្និទ្ធនេះអាចបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត»។

ក្នុងនោះ លោកក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍនិងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលន្លងមកនេះ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត ក៏បានលើកទ្បើងអំពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ។

ចំពោះទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ផងដែរ។

មួយវិញទៀត លោក ហ៊ុន ម៉ាណែត ឱ្យដឹងបន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងខេរៈភូមិន្ទរបស់ប្រទេសទាំងពីរបានប្រពឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដែលវាឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែសកម្ម និងជិតស្និទ្ធរវាងអង្គភាពនិងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងលំហាត់រួម។

គួរឱ្យដឹងថា ការចុះហត្ថលេខាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃកងភូមិន្ទថៃ” នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត

ក៏បានថ្លែងអំណរគុណដល់ ឯកអគ្គរាជទូតថៃ លោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើន ដែលលោកបានធ្វើក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ។ ក្នុងនោះដូចជាការផ្ដល់ជាជំនួយអភិវឌ្ឍ ការជួយឧបត្ថម្ភគាំទ្រទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ការគាំទ្ររបស់ប្រទេសថៃដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាវិធានការក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។

លោកបន្ថែមថា តាមរយៈនេះវាក៏បានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាព ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសនិងប្រជាជនទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ក៏ដូចជាសមាជិកអាស៊ានផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក