ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ថាបើចង់បំបែកប្រមូលផ្ដុំមនុស្ស របស់លោក ខឹម វាសនា មិនមែនជារឿងពិបាកទេ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាត្រឹមការបំបែកការកៀរគរមនុស្សរបស់លោក ខឹម វាសនា ពុំមានអ្វីជាការលំបាកនោះទេ តែថាវាមិនចាំបាច់ សម្ដេចក៏បានស្នើឲ្យលោក ខឹម វាសនា ចេញមុខបកស្រាយពីការកៀងគរមនុស្សរបស់ខ្លួនផងដែរ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅលោក ខឹម វាសនា ដេលតាំងខ្លួនជាព្រះព្រហ្ម ឬមនុស្សរបស់ ខឹម វាសនា ឲ្យឆ្លើយតបនិងបកស្រាយពីការគៀងគរមនុស្សរបស់ខ្លួនទៅដីចម្ការនៅភ្នំគូលែន។ ការស្នើសុំរបស់សម្ដេចបែបនេះ គឺបន្ទាប់ពីមានការចោទប្រកាន់ថាសម្ដេចតេជោ ហ៊ុន សែន ស្ដិតនៅពីក្រោយការគៀងគរមនុស្សរបស់លោក ខឹម វាសនា ដើម្បីបង្វែការចាប់អារម្មណ៍។

សម្ដេចតេជោថា៖ «បើ ហ៊ុន សែន បញ្ចាព្រះព្រហ្មបានហើយវាជារឿងល្អហើយ។ អញ្ចឹងខ្ញុំមិនធំជាងព្រហ្ម ខឹម វាសនា! វាទៅឆ្កួតឡប់អញ្ចឹងទៅ។ ដូច្នេះខ្ញុំអំពាវនាវទៅ ឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្រឆ្លើយតបត្រឡប់ទៅវិញព្រោះគេចោទថាខ្ញុំជាអ្នកឱ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍ហ្នឹងដើម្បីបង្វែរពីរឿងនេះរឿងនោះទៅជារឿង វាចោទទៅអ៉ីចឹង»។

សម្រេចបញ្ជាក់ថាការចេញមកបកស្រាយគឺបានបង្ហាញពីភាពត្រឹមត្រូវនៅបញ្ជាក់ថាលោក ខឹម វាសនា មិនមែនជាអាយ៉ងរបស់សម្ដេច។

សម្ដេចបានបញ្ជាក់ថា ការបំបែកការប្រមូលផ្ដុំមនុស្សរបស់លោក ខឹម វាសនា គឺមិនមានបញ្ហាលំបាកនោះទេ ប្រសិនជារាជរដ្ឋាភិបាលចង់ធ្វើការបំបែក។ ក៏ប៉ុន្តែបញ្ហានេះវាមិនមែនជាបញ្ហាដែលសម្ដេចត្រូវប្រើដំណោះស្រាយបែបនេះនោះទេ។

សម្ដេចតេជោបន្ថែមថា៖ «បើសិនជាធ្វើតាមការញុះញង់របស់មនុស្សមួយចំនួន ក្រុមរបស់លោក ខឹម វាសនា មិនដឹងចូលគុកអស់ប៉ុន្មានហើយក៏មិនដឹងរបួសងាប់អស់ប៉ុន្មានដែរ! ព្រោះនៅក្បែរខាងនេះវាមិនមានអីពិបាកទេ។ ដីតែប៉ុន្មានហិចតាប៉ុណ្ណោះវាមិនមានអីពិបាកនោះទេ បើសិនត្រឹមប្រើចុងកាំភ្លើងនោះ។ ក៏ប៉ុន្តែរឿងនេះវាមិនមែនជាជម្រើសរបស់ ហ៊ុន សែន ត្រូវប្រើទេ»។

សម្ដេចតេជោ បញ្ជាក់ថាការប្រើប្រាស់អាវុធនឹងប្រព្រឹត្តទៅបានតែលើក្រុមអ្នកចង់ប្រើកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

អស់រយៈពេលជិត១ខែហើយ ដែលមានការជួបជុំ និងប្រមូលផ្តុំមនុស្សដែលដឹកនាំដោយលោក ខឹម វាសនា នៅក្នុងភូមិសាស្ត្រ ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនាមើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណើរនៃធម្មជាតិ (ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក