លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្ដេចតេជោ៖ ឆ្នាំទៅបងប្អូនអាចខឹងខ្ញុំក៏ប៉ុន្ដែឆ្នាំនេះបងប្អូនបានយល់ពី ហ៊ុន សែន ច្បាស់ហើយ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងការសម្រេចដែលមានការទទួលខុសត្រូវខ្ពស់របស់សម្ដេចកាលពីឆ្នាំ២០២១ ទើបនៅឆ្នាំ២០២២ ពលរដ្ឋអាចចេញដើរលេងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌបានដោយរីករាយ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានេះជាអ្វីដែលពលរដ្ឋអាចដឹងច្បាស់ហើយពីការសម្រេចរបស់សម្ដេចមិនឲ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។

សម្ដេចតេជោថា៖ «កាលពីចូលភ្ជុំឆ្នាំទៅ ដោយ ហ៊ុន សែន បានស្នើសុំឲ្យខិតខំរក្សារហូតដល់បងប្អូនមិនបានយកប្រគេនចង្ហាន់លោកផ្ទាល់។ក៏ប៉ុន្តែការពារអាយុជីវិតបងប្អូនបាន។ ដោយសារការពារជីវិតនោះហើយទើបបាន មានបានដាក់បិណ្ឌបានរាល់ថ្ងៃនេះរហូតទៅដល់ភ្ជុំ។ បើការពារអាយុជីវិតមិនបាន កុំនិយាយដល់រឿងសិទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សអីនោះ។ សិទ្ធិធំជាងគេ សិទ្ធិរស់រានមានជីវិតនេះឯង»

កម្ពុជាខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌអស់២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយពលរដ្ឋពុំទទួលបានការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់។ រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែ ដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមរយៈការបើឲ្យមានពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ បានរាយការណ៍ថាមានពលរដ្ឋខ្មែរជាង ៥,១លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃសម្រាកនេះ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក