ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំណុចខ្លាំងរបស់សម្ដេចតេជោ គឺយុទ្ធសាស្ត្រដែលដៃគូតែងប៉ាន់ប្រមាណមិនត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាតាំងពីដើមរហូតមកដល់ពេលនេះមិនទាន់មានដៃគូណាមួយដែលអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ កុំថាឡើយអ្នកវិភាគនោះ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណុចខ្លាំងមួយរបស់សម្ដេច គឺកិច្ចការណាមួយដែលសម្ដេចចង់ធ្វើ អ្នកវិភាគឬដៃគូរបស់សម្ដេចមិនអាចវាយតម្លៃត្រូវនោះទេ។ សម្ដេចក៏បានផ្ដាំទៅអ្នកវិភាគ និងដៃគូប្រកួតប្រជែងរបស់សម្ដេចថាបើសិនជាមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបានទេ ទោះបីជាអ្នកជំនាន់ក្រោយរបស់ដៃគូទាំងនោះក៏មិនអាចយកឈ្នះសម្ដេចបានដែរ។

សម្ដេចថា៖ «ផ្ដាំទៅអ្នកឯង អ្នកឯងវាយក្រឡា ហ៊ុន សែន អត់ត្រូវហើយ។ អ្នកឯងយកឈ្នះហ៊ុន សែន អត់បានហើយ! អ្នកឯងជាតិក្រោយបើចាំជាតិតទល់ជាមួយគ្នាទៀតនៅតែមិនឈ្នះ។ ដូចល្បែងអុកអញ្ចឹងកុំឱ្យគេប៉ាន់ស្មានថាយើងដើរសេះទៅជ្រុងណា ឬដើរទូកទៅជ្រុងណាដើរកូនណាទៅជ្រុងណា កុំឲ្យគេប៉ាន់ស្មានត្រូវ! អរគុណហើយដែលអ្នកឯងប៉ាន់ស្មានខ្ញុំមិនត្រូវ ហើយអ្នកឯងនៅតែប៉ាន់ស្មានមិនត្រូវមួយជីវិត»

ខណៈដែលអ្នកដទៃមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបានសម្ដេចតេជោបានជំរុញទៅដល់មន្ត្រីរបស់គណបក្សប្រជាជនឱ្យមានសុវត្ថិភាពក្នុងការវិភាគនិងស្វែងយល់ពីយុទ្ធសាស្ត្រផងដែរ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក