ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App របស់យើងសម្រាប់ទាញយកទៅប្រើប្រាស់។

ព័ត៌មានវីដេអូជាភាសាអង់គ្លេស ២៤ម៉ោងក្នុង១ថ្ងៃ ហើយ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងត្រូវផ្សាយជូនលោកអ្នកក្នុង App របស់យើង ដែលនេះជាការខិតខំរបស់ក្រុមការងារ EAC News សម្រាប់ចែកចាយព័ត៌មានពិតពីកម្ពុជាទៅកាន់ពិភពលោក។

EAC News ជាទូរទស្សន៍បែបឌីជីថល ផ្សាយព័ត៌មានជាភាសាអង់គ្លេសតែមួយគត់នៅកម្ពុជា ផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍ សង្ខេបព័ត៌មានប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ព្រមទាំងភាពយន្តឯកសារ ដែលនាំឱ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីកម្ពុជា។

EAC News គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលរីកលូតលាស់លឿនបំផុត ដែលមានទស្សនិកជនរហូតជាងមួយលាននាក់ក្នុងមួយខែបានទស្សនាការផ្សាយរបស់យើង តាមរយៈគេហទំព័រ Website, Facebook, YouTube, Twitter, Telegram, Instagram, Tik Tok ហើយពេលនេះមាននៅលើ Smart TV ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក