ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជារដ្ឋមន្ត្រីសង្គមកិច្ចដាក់បញ្ចូលពលរដ្ឋដែលទទួលយកសំណងនៅភូមិរុនតាឯកឲ្យទទួលបានប័ណ្ណសមធម៌សង្គមទាំងអស់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ទៅកាន់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឲ្យដាក់បញ្ចូលពលរដ្ឋដែលទទួលសំណងផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យទទួលបានបាញ់សមធម៌សង្គមទាំងអស់។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋដែលរស់នៅពីរមណីយដ្ឋានអង្គរ តំបន់រុនតែឯកនេះគឺដើម្បីថែរក្សាការពារបេតិកភណ្ឌពិភពលោក តំបន់ប្រាសាទអង្គរ។ សម្ដេចបានអរគុណទៅដល់ពលរដ្ឋទាំងអស់ដែលបានយល់ព្រមទទួលយកសំណងផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិរុនតែឯកនេះ។

ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ថាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅមករស់នៅតំបន់នេះនឹងត្រូវទទួលបានសមធម៌សង្គមដែលមានដូចជាប័ណ្ណក្រីក្រ និងប័ណ្ណជំនួយសង្គមពីកូវីដ-១៩ ដើម្បីជួយគាំទ្រដល់ពួកគេផងដែរ។

សម្ដេចបញ្ជាក់ថា គោលនយោបាយសម្រាប់អ្នកដែលផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិរុនតែឯកនេះគឺមានរយៈពេល ១០ឆ្នាំ ចាប់ពីពេលនេះទៅ។

តាមសម្ដេចតេជោប៉ាន់ប្រមាណ អាចមានពលរដ្ឋ ៦ពាន់គ្រួសារដែលត្រូវបានផ្លាស់ប្ដូរទីលំនៅពីក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិរុនតាឯកនេះ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក